郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីងប្រធានរដ្ឋចិនជួបពិភាក្សាដោយឡែកពីគ្នាជាមួយថ្នាក់ដឹកនាំនៃប្រទេសចំនួន៤ដែលទៅចូលរួមវេទិកាដាវ៉ូសរដូវក្តៅ

2018-09-19 11:32:16 cri

 រសៀល​ថ្ងៃ​ទី​១៨​ខែ​កញ្ញា នៅ​វិមាន​សភា​ប្រជាជន​ក្រុង​ប៉េកាំង លោក​ស៊ីជីនភីង​ប្រធាន​រដ្ឋ​ចិន​បាន​ជួប​ពិភាក្សា​ដោយ​ឡែក​ពី​គ្នា​ជា​មួយ​លោក​Kaljulaidប្រធានាធិបតី​អេស្តូនី លោក​Vucicប្រធានាធិបតី​ស៊ែលប៊ី លោក​Vejonisប្រធានាធិបតីឡាតវី​និង​លោក​Tuilaepaនា​យក​រដ្ឋមន្រ្តីសាម័រដែល​អញ្ជើញទៅ​ចូល​រួម​វេទិកា​ដាវ៉ូស​រដូវ​ក្តៅ។

      ថ្លែង​ក្នុង​កិច្ច​ជំនួប​ជា​មួយ​លោក​Kaljulaid លោក​ស៊ីជីនភីង​បាន​លើក​ឡើង​​ថា មិន​ថា​ប្រទេស​ធំ​ឬ​តូច​ក្តី សុទ្ធ​តែ​មាន​លក្ខណៈពិសេស​រៀង​ខ្លួន សុទ្ធ​តែ​ជា​សមាជិក​ប្រកប​ដោយ​សមភាព​របស់​សហគមន៍​អន្តរជាតិ យើង​គួរ​តែ​លុប​បំបាត់​ច្បាប់​ព្រៃ​ស្តី​ពី​អ្នក​ឈ្នះ​ជា​ស្តេច​ស៊ី​ទាំង​ក្បាល​និង​កន្ទុយ។

      លោក​ស៊ីជីនភីង​បាន​ថ្លែង​ទៀត​ថា ប្រទេស​ចិន​បាន​ផ្តួច​ផ្តើម​គំនិត​ឲ្យ​បង្កើត​សហ​គមន៍​រួម​វាសនា​តែ​មួយ​របស់មនុស្ស​ជាតិ​គឺ​ផ្តើម​គំនិត​ឲ្យ​រវាង​ប្រទេស​និង​ប្រទេស​មាន​ការ​គោរព​គ្នា មាន​សមភាព ភាព​ភាព​ចុះ​សម្រុង​គ្នានិង​រក្សា​លក្ខណៈពិសេស​រៀង​ខ្លួន ធ្វើ​កិច្ច​សហ​ប្រតិបត្តិការ​និង​ឈ្នះ–ឈ្នះ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស