郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិននឹងអនុវត្តវិធានការដំឡើងពន្ធគយទៅលើផលិតផលអាមេរិកក្នុងតម្លៃ៦ម៉ឺនលានដុល្លារអាមេរិកចាប់ពីថ្ងៃទី២៤ខែកញ្ញានេះតទៅ

2018-09-19 11:13:48 cri

      តាម​ដំណឹង​ដែល​វេបសាយ​នៃ​ក្រសួង​ពាណិជ្ជកម្ម​ចិន​បង្ហោះ​​នៅ​ថ្ងៃទី ១៨ ខែ​កញ្ញា​ឲ្យ​ដឹង​ថា ថ្ងៃទី ១១ ខែ​កក្កដា ឆ្នាំ ២០១៨ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ថា​នឹង​ដំឡើង​ពន្ធគយ​១០​ភាគរយ​​ទៅលើ​ផលិតផល​នាំ​ចូល​ពី​ប្រទេស​ចិន​ត្រូវ​ជា​តម្លៃ​​២​សែន​លាន​ដុល្លារ​អាមេរិក​ នៅ​ថ្ងៃ​ទី​២ ខែ​សីហា​បាន​ប្រកាស​ទៀត​ថា​នឹង​ដំឡើង​ពន្ធគយ ២៥ ភាគរយ​ទៀត ។ ថ្ងៃទី ១៨ ខែ​កញ្ញា​ឆ្នាំ ២០១៨ រដ្ឋាភិបាល​អាមេរិក​ប្រកាសថា​ នឹង​ចាប់​ផ្តើម​អនុវត្ត​​វិធានការ​​ដំឡើង​ពន្ធគយ​ទៅលើ​ផលិតផល​នាំ​ចូល​ពី​ប្រទេស​ចិន​ក្នុង​តម្លៃ​២​សែន​លាន​ដុល្លារ​អាមេរិក​ ហើយ​ចាប់​ពី​ថ្ងៃទី ២៤ ខែ​កញ្ញា​តទៅ នឹង​អនុវត្ត​ការ​ដំឡើង​ពន្ធគយ​១០​ភាគរយ ចាប់​ពី​ថ្ងៃទី១ ខែ​មករា​ឆ្នាំ ២០១៩ នឹង​ដំឡើង​ពន្ធគយ​ដល់​២៥ ភាគរយ ។ ភាព​មានៈ​របស់​អាមេរិក​បែប​នេះ ​បាន​បណ្តាល​ឲ្យ​ជម្លោះ​​ពាណិជកម្ម​រវាង​ចិន​និង​អាមេរិក​កាន់​តែ​ឡើង​កម្តៅ​ជា​បន្ត​បន្ទាប់​ ។

      ដើម្បី​គាំពារ​ពាណិជ្ជកម្ម​សេរី​និង​ប្រព័ន្ធ​ពហុភាគី ក៏​ដូច​ជា​គាំពារ​សិទ្ធិ​និង​ផល​ប្រយោជន៍​ស្រប​ច្បាប់​របស់​ខ្លួន ប្រទេស​ចិន​ត្រូវ​បង្ខំ​ចិត្ត​​ប្រកាស​នូវ​វិធានការ​ដំឡើង​ពន្ធគយ​១០​ភាគរយ​ឬ​៥​ភាគ​រយ​ទៅ​លើ​ផលិតផល​អាមេរិក​ក្នុង​តម្លៃ​​ប្រមាណ​ ៦ ម៉ឺន​លាន​ដុល្លារ​អាមេរិក ហើយ​នឹង​ចាប់​ផ្តើម​អនុវត្ត​ពី​ម៉ោង​១២ និង​០១​នាទី ថ្ងៃទី ២៤ ខែ​កញ្ញា​ឆ្នាំ ២០១៨​តទៅ ។​បើ​សិន​ជា​អាមេរិក​នៅ​តែ​ទទូច​ដំឡើង​ពន្ធគយ​ថែម​ទៀត​ នោះ​ប្រទេស​ចិន​នឹង​​តបត​វិញ​ក្នុង​កម្រិត​ដូច​គ្នា​ ហើយ​ព័ត៌មាន​លម្អិត​នឹង​ប្រកាស​នៅ​លើក​ក្រោយ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស