郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកហាន ចឹង សមាជិកគណៈអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃមជ្ឈិមបក្សកុម្មុយនិស្តចិននិងឧបនាយករដ្ឋមន្ត្រីរុស៊្សីធ្វើជាសហអធិបតីក្នុងសនិ្នសីទលើកទី ១៥នៃគណៈកម្មាធិការសហប្រតិបតិ្តការថាមពលរវាងចិននិងរុស្ស៊ី

2018-09-19 11:15:14 cri

      ថ្ងៃទី ១៧ ខែ​កញ្ញា លោក ហាន ចឹង សមាជិក​គណៈ​អចិន្ត្រៃយ៍​នៃ​ការិយាល័យ​នយោបាយ​នៃ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​ និង​ជា​ឧបនាយក​រដ្ឋមន្ត្រី​ចិន​ បាន​ជួប​ពិភាក្សា​ជា​មួយ​លោក Dmitry Kozak ឧបនាយក​រដ្ឋមន្ត្រី​រុស្ស៊ី​នៅ​ក្រុង​មូស្គូ ព្រម​ទាំង​រួម​គ្នា​​ធ្វើ​ជា​សហអធិបតី​ក្នុង​សនិ្នសីទ​លើក​ទី​១៥ នៃ​គណៈកម្មាធិការ​សហប្រតិបតិ្តការ​ថាមពល​រវាង​ចិន​និង​រុស្ស៊ី ។

      ទាក់​ទិន​នឹង​កិច្ច​សហប្រតិបតិ្តការ​ក្នុង​​ជំហាន​ក្រោយ លោក ហាន​ចឹង​ បាន​លើក​​សំណើ​៣​ចំណុច មានជា​អាទិ៍៖ ទី​មួយ ​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​ឲ្យ​បាន​ល្អ​នូវ​គម្រោង​​ដែល​កំពុង​អនុវត្ត​និង​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​រួច​​ ក្នុងន័យ​ប្រែ​ក្លាយ​គំនិត​ឯកភាព​លើ​កិច្ច​សហប្រតិបតិ្តការ​ទៅ​ជា​ការ​អនុវត្ត​គម្រោង​​ជាក់​ស្តែង ។ ទី​ពីរ អនុលោម​តាម​គោលការណ៍​​នៃ​ការ​ណែនាំ​ពី​សំណាក់​​រដ្ឋាភិបាល​ ចាត់​ទុក​ទី​ផ្សារ​ជា​តួអង្គ​សំខាន់ និង​ដំណើរការ​តាម​របៀប​ពាណិជ្ជកម្ម ​ត្រួស​ត្រាយ​វិស័យ​និង​វិធីសាស្ត្រ​ថ្មី​សម្រាប់​ធ្វើ​កិច្ចសហប្រតិបតិ្តការ ដើម្បី​បង្កើត​ទំនាក់​ទំនង​ភាព​ជា​ដៃគូ​សហប្រតិបតិ្តការ​ថាមពល​ដែល​ផ្តល់​ផល​ប្រយោជន៍​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​និង​ឈ្នះ-ឈ្នះ ។ ទី​បី ជំរុញ​ការ​ផ្លាស់​ប្តូរ​និង​កិច្ច​សហប្រតិបតិ្តការ​ថាមពល​ទេ្វភាគី​លើ​វិស័យ​បច្ចេកវិទ្យា​ ស្តង់ដារ ធនធាន​មនុស្ស និង​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន បង្កើន​ការ​រៀន​សូត្រ​ពី​គ្នា​ បំពេញ​បន្ថែម​ឧត្តមភាព​ទៅ​វិញ​ទៅ​មក​ ក្នុងន័យ​រួម​គ្នា​លើក​កម្ពស់​អំណាច​​ទន់​ខាង​វិស័យ​ថាមពល​របស់​ប្រទេស​ទាំង​ពីរ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស