刘妍
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កូរ៉េខាងត្បូងនិងកូរ៉េខាងជើងចុះហត្ថលេខាលើសេចក្តីប្រកាសរួមក្រុងព្យុងយ៉ាងខែកញ្ញ

2018-09-19 15:59:25

    ព្រឹក​ថ្ងៃទី​១៩ ខែកញ្ញា​ ​លោក​MoonJae-in​ប្រធានាធិបតី​កូរ៉េខាងត្បូង​ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​ព្យុងយ៉ាង​ប្រទេស​កូរ៉េខាងជើង​បាន​ជួប​ធ្វើ​ការ​ចរចា​ជុំទី​២​ជាមួយ​លោក​KimJoung-un​ប្រធាន​គណៈកម្មាធិការ​ក្រុមប្រឹក្សា​កិច្ចការ​រដ្ឋ​កូរ៉េខាងជើង​។​បន្ទាប់​ពី​កិច្ច​ចរចា ​ភាគី​ទាំង​២​បាន​ចុះ​ហត្ថលេខា​លើ​សេចក្តី​ប្រកាស​រួម​ក្រុង​ព្យុងយ៉ាង​ខែកញ្ញា ​ព្រមទាំង​ឯកភាព​គ្នា​អំពី​ការ​ជំរុញ​ដំណើរការ​គ្មាន​អាវុធ​នុយគ្លេអ៊ែរ​នៅ​ឧបទ្វីកូរ៉េ​ក្នុង​ពេល​ឆាប់​ៗ ក៏​ដូច​ជា​​បង្កើន​ការ​ប្រាស្រ័យ​ទាក់​ទង​និង​កិច្ចសហប្រតិបត្តិការ​រវាង​កូរ៉េខាងត្បូង​និង​កូរ៉េខាងជើង​ផងដែរ៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស