刘妍
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យសារព័ត៌មានក្រសួងពាណិជ្ជកម្មចិនថ្លែងអំពីការសម្រេចចិត្តរបស់អាមេរិកក្នុងការដំឡើងពន្ធគយចំពោះផលិតផលនាំចូលពីប្រទេសចិនក្នុងតម្លៃ២សែនលានដុល្លារអាមេរិក

2018-09-18 16:35:03 cri

    ភាគី​អាមេរិក​មិន​គិតពិចារណារ​លើ​ទស្សនៈ​ប្រឆាំង​ដ៏​ច្រើន​លើស​លប់​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស ​ហើយ​បាន​ប្រកាស​ថា​ ចាប់​ពី​ថ្ងៃទី​២៤ ខែកញ្ញា​​នឹង​ដំឡើង​ពន្ធគយ​នាំ​ចូល​១០ភាគរយ​ចំពោះ​ផលិតផល​របស់​ប្រទេស​ចិន​ក្នុង​តម្លៃ​២​សែន​លាន​ដុល្លារ​មេរិក​។​លើស​ពី​នេះ​ទៀត​ ព្រមទាំង​នឹង​ចាត់​វិធានការ​​ដំឡើង​ពន្ធគយ​ផ្សេងទៀត។​ថ្ងៃទី​១៨ ខែកញ្ញា ​អ្នកនាំពាក្យ​ព័ត៌មាន​នៃ​ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​ថ្លែង​ថា​ ​ចំពោះ​រឿង​នេះ ​យើង​មាន​ការ​សោកស្តាយ​យ៉ាង​ខ្លាំង​ ​ដើម្បី​គាំពារ​សិទ្ធិ​និង​ផលប្រយោជន៍​សម​ស្រប​ច្បាប់​​របស់​ខ្លួន​និង​សណ្តាប់ធ្នាប់​​ពាណិជ្ជកម្ម​សេរី​លើ​ពិភពលោក​ ​ប្រទេស​ចិន​នឹង​ចាត់​វិធានការ​តបត​វិញ​ក្នុងបេល​ជាមួយ​គ្នា​​៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស