马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសុន្ទរកថារបស់លោកស៊ីជីនភីងប្រធានរដ្ឋចិនដែលបានថ្លែងក្នុងសន្និសីទពេញអង្គនៃវេទិកាសេដ្ឋកិច្ចទិសបូព៌ាលើកទី៤

2018-09-13 16:32:15 cri

សន្និសីទពេញ​អង្គ​នៃ​វេទិកា​សេដ្ឋកិច្ច​ទិសបូព៌ាលើក​ទី​៤​បាន​ធ្វើ​នៅ​ប្រទេស​រុស្ស៊ី​នា​ថ្ងៃ​ទី​១២​ខែ​កញ្ញា ​លោក​ស៊ីជីនភីង​ប្រធាន​រដ្ឋ​ចិន​បាន​អញ្ជើញ​ចូលរួម​សន្និសីទ​ហើយ​បាន​ថ្លែង​សុន្ទរកថា​។

សហគមន៍​អន្តរជាតិ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សុន្ទរកថា​របស់​លោកស៊ីជីនភីង​ប្រធាន​រដ្ឋ​ចិន ​ហើយ​បាន​លើកឡើង​ថា ​គោលការ​ណែនាំ​ដ៏​សំខាន់​ដែល​លោក​ស៊ីជីនភីង​បាន​លើក​ឡើង​សមស្របនឹង​និន្នាការ​អភិវឌ្ឍន៍​នៃ​សម័យ​នេះ​ ​និង​សមស្រប​តាម​ផលប្រយោជន៍​របស់​គ្រប់​ភាគី​នានា​ក្នុង​តំបន់ ​ហើយ​បាន​បង្ហាញ​នូវ​ផែនទី​ចង្អុល​ផ្លូវ​ដ៏​ច្បាស់​និង​អាច​ធ្វើ​ទៅ​បាន​សម្រាប់​តំបន់​អាស៊ី​ឦសាន​ត្រួសត្រាយ​អនាគត​ដ៏​ល្អបវរ។

អ្នកបកប្រែ:马小青
ប្លុកពិសេស