马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រព័ន្ធបទដ្ឋានវាយតម្លៃបរិយាកាសធុរកិច្ចនៃប្រទេសចិនត្រូវបានបង្កើតឡើងជាជំហានដំបូង

2018-08-29 09:09:46 cri

    ថ្ងៃ​ទី​២៧ខែ​សីហា ​សន្និសីទ​វាយតម្លៃ​បរិយាកាស​ធុរកិច្ច​ទូទាំង​ប្រទេស​និងជា​សន្និសីទ​ជំរុញ​ការងារ​បង្កើន​ប្រសិទ្ធភាព​នៃ​បរិយាកាស​ធុរកិច្ច​បាន​ប្រារព្ធ​ធ្វើ​នៅ​ក្រុង​ប៉េកាំង។​អនុប្រធាន​នៃ​គណៈកម្មាធិការ​កំណែទម្រង់​និង​ការ​អភិវឌ្ឍ​ជាតិ​បាន​ថ្លែង​ថា ​នៅ​ឆមាស​ទី​១​នៃ​ឆ្នាំ​២០១៨ ​គណៈកម្មាធិការ​កំណែទម្រង់​និង​ការ​អភិវឌ្ឍ​ជាតិ​បាន​សហការ​ជា​មួយ​ស្ថាប័ន​និង​តំបន់​មាន​ពាក់​ព័ន្ធ​បាន​នាំ​គ្នា​សិក្សា​រៀន​សូត្រ​ពី​បទ​ពិសោធន៍​អន្តរជាតិ ​ដើម្បី​កសាង​ជា​ជំហាន​ដំបូង​នូវ​ប្រព័ន្ធ​បទដ្ឋាន​វាយតម្លៃ​បរិយាកាស​ធុរកិច្ច​មួយ​ដែល​មាន​លក្ខណៈ​ពិសេស​ចិន​និង​អាច​ប្រៀបធៀបនឹង​អន្តរជាតិ​ដោយ​មាន​វិស័យ​ចំនួន​៣​គឺ​ការ​វាស់​ស្ទង់​វដ្ត​ជីវិត​នៃ​សហគ្រាស ​ការ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​នូវ​កម្លាំង​ទាក់​ទាញ​វិនិយោគ​នៃ​ទី​ក្រុង​និង​ការ​ឆ្លុះ​បញ្ចាំង​ពី​កម្រិត​អភិវឌ្ឍន៍​ដ៏​មាន​គុណភាព​ខ្ពស់​នៃ​ទី​ក្រុង។​ប្រព័ន្ធ​នេះ​ត្រូវ​បាន​ប្រើ​សម្រាប់​វាយ​តម្លៃសាកល្បង​នៅ​ទី​ក្រុង​ចំនួន​២២​នៅ​តំបន់​ភាគ​ខាង​កើត​ ​កណ្តាល​និង​ខាង​លិច​ជា​ដើម​នៅ​ប្រទេស​ចិន។

អ្នកបកប្រែ:马小青
ប្លុកពិសេស