郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកវ៉ាងអ៊ីសមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្រ្តីការបរទេសចិនជួបពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសអ៊ុយរូហ្គាយ

2018-08-20 11:35:56 cri

 ថ្ងៃ​ទី​១៩​ខែ​សីហា លោក​វ៉ាង​អ៊ី​សមាជិក​ក្រុម​ប្រឹក្សា​កិច្ច​ការ​រដ្ឋ​និង​ជា​រដ្ឋមន្រ្តី​ការ​បរទេស​ចិន​បាន​ជួប​ពិភាក្សា​ជា​មួយ​លោក​Nin Novoaរដ្ឋ​មន្រ្តី​ការ​បរទេស​អ៊ុយរូហ្គាយ​នៅ​ក្រុង​ប៉េកាំង។

      ក្នុង​កិច្ច​ជំនួប លោក​វ៉ាង​អ៊ី​បាន​ថ្លែង​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​លើក​នេះ លោកនឹង​ចុះ​ហត្ថលេខា​ជា​មួយ​ភាគី​ចិន​លើ​ឯកសារ​សហប្រតិ​បត្តិ​ការ ដូច​ជា​ការ​រួម​គ្នា​កសាង​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ និង​កិច្ច​ព្រម​ព្រៀង​អំពី​ពាណិជ្ជកម្ម​សេវាកម្មជា​ដើម ប្រការ​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ទស្សនៈវិស័យ​វែង​ឆ្ងាយ​ជា​យុទ្ធសាស្រ្ត​របស់​ប្រទេស​អ៊ុយរូ​ហ្គាយ​ក្នុង​ការ​ពង្រឹង​និង​ពង្រីក​ទំនាក់​ទំនង​ជា​មួយ​ប្រទេស​ចិន​ ។រំពឹង​ទុក​ថា ភាគី​អ៊ុយរូ​ហ្គាយអាច​បន្ត​ពង្រីក​ឥទ្ធិពល​វិជ្ជមាន ដើម្បី​ជំរុញ​កិច្ច​សន្ទនា​និង​កិច្ច​សហប្រតិបត្តិការ​រវាង​ចិន​និង​ទី​ផ្សារ​រួម​នៃ​អាមេរិក​ខាង​ត្បូង​ឲ្យ​ទទួល​បាន​ការ​វិវឌ្ឍ​ថ្មី​ថែម​ទៀត។

      ជា​ការ​ឆ្លើយ​តប លោកNinបាន​ថ្លែង​ថា ក្នុង​ឋានៈជា​សមាជិក​ទី​១​នៃ​ទីផ្សារ​រួម​នៃ​អាមេរិក​ខាង​ត្បូង​ដែល​បាន​ចុះ​ហត្ថលេខា​ជា​មួយ​ប្រទេស​ចិន​លើ​អនុស្សរណៈយោគយល់​អំពី​ការ​រួម​គ្នា​កសាង​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ ភាគី​អ៊ុយរូហ្គាយ​រីក​រាយ​ក្នុង​ការ​ក្តាប់​ជាប់​កាលា​នុ​វត្ត​ភាព​នេះ ដើម្បី​ជំរុញ​ឲ្យ​ទំនាក់​ទំនង​រវាង​ទីផ្សារ​រួម​នៃ​អាមេរិក​ខាង​ត្បូង​និង​ចិន​កាន់​តែ​ជិត​ស្និទ្ធ​ថែម​ទៀត៕

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស