郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ទីប្រឹក្សានយោបាយទី១នៃអតីតប្រធានាធិបតីមីយ៉ាន់ម៉ា៖មធ្យោបាយល្អបំផុតសម្រាប់ដោះស្រាយជម្លោះផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិកគឺការយោគយល់គ្នានិងធ្វើកិច្ចសហប្រតិបត្តិការ

2018-08-20 15:25:10 cri

 ពេល​ទទួល​ការ​ធ្វើ​សម្ភាសន៍​ជា​មួយ​អ្នក​សារ​ព័ត៌មាន​វិទ្យុ​អន្តរជាតិ​ចិន​នា​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ លោកU Ko Ko Hlaingទី​ប្រឹក្សា​នយោបាយ​ទី​១​នៃ​អតីត​ប្រធានាធិបតី​មីយ៉ាន់ម៉ា និង​ជា​ប្រធាន​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​យុទ្ធសាស្រ្ត​និង​បញ្ហា​អន្តរជាតិ​នៃ​ប្រទេស​មីយ៉ាន់ម៉ា​បាន​ថ្លែង​ថា ជម្លោះ​ផ្នែក​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាមេរិក​បាន​កើត​ឡើង​គឺ​ដោយ​មកពីគោល​នយោបាយ​សេដ្ឋកិច្ច​ខុស​គ្នា​របស់​ប្រទេស​ទាំង​ពីរ។ មធ្យោបាយ​ល្អ​បំផុត​សម្រាប់​ដោះ​ស្រាយ​ជម្លោះ​គឺ​ការ​យោគ​យល់​គ្នា​និង​ការ​ធ្វើ​កិច្ច​សហ​ប្រតិ​បត្តិការ​គ្នា​។​ភាគី​ទាំង​ពីរ​ត្រូវ​អង្គុយ​នៅ​តុ​ចរចា​ដើម្បី​បង្ហាញ​ពី​គោល​នយោបាយ​សេដ្ឋកិច្ច នយោបាយ​និង​យុទ្ធ​សាស្រ្ត​រៀង​ៗ​ខ្លួន ហើយ​ធ្វើ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ឈាន​ដល់​បរិយាប័ន្ន ការ​យោគ​យល់ កិច្ច​សហប្រតិបត្តិការ​និង​គំនិត​ឯកភាព៕

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស