王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកយោបាយសំខាន់ៗលើផ្ទៃអន្តរជាតិរំលឹកវិញ្ញាណក្ខន្ធរបស់លោកអាណាន់អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ

2018-08-20 16:14:44 cri

      កាលពី​ថ្ងៃទី​១៨​ខែ​សីហា​ ​លោក​កូហ្វី អាណាន់​អតីត​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន​ទទួល​មរណភាព​នៅ​ប្រទេស​ស្វីស​ដោយ​សារ​រោគាពាធ​ ​អ្នក​យោបាយ​សំខាន់ៗ​នៃ​ប្រទេស​ជាច្រើន​និង​អ្នក​ទទួល​ខុសត្រូវ​នៃអង្គការ​​អន្តរជាតិ​បាន​ចូលរួម​​រំលឹក​វិញ្ញាណក្ខន្ធ​របស់​លោក​អានណាន​ ​ព្រម​និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​និង​ស្នាដៃ​​របស់​លោក​អាណាន់​ក្នុង​បុព្វហេតុ​ជំរុញ​សន្តិភាព​ពិភពលោក​ជាដើម​។

      លោក​គូធើរ៉េស​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថា​ ​លោក​អាណាន់​គឺជា​កម្លាំង​ណែនាំ​សច្ចធម៌​​ ​លោក​មានក្តី​ឈឺចាប់​យ៉ាងខ្លាំង​ក្រោយ​ពី​បាន​ទទួល​​ដំណឹង​ថា​មរណភាព​របស់​លោក​។​ ​លោក​អាណាន​បាន​ដឹកនាំ​អង្គការ​សហប្រជាជាតិ​ឈាន​ចូល​សហស្សរវត្សរ៍​ថ្មី​ដោយ​សេចក្តី​ថ្លៃថ្នូរ​និង​សេចក្តី​ប្តេជ្ញាចិត្ត​ដ៏​ខ្ពង់ខ្ពស់​ លោក​បាន​ខិតខំ​ស្វែង​រក​លំហ​សម្រាប់​កិច្ច​សន្ទនា​ ​វេទិកា​សម្រាប់​ដោះស្រាយ​បញ្ហា​និង​ផ្លូវ​ឆ្ពោះ​ទៅកាន់​ពិភពលោក​មួយ​ដែល​កាន់តែ​ល្អ​បវរ​ជូន​ចំពោះ​មនុស្សជាតិ​​។

      លោក​Juncker​ប្រធាន​គណៈកម្មាធិការ​សហភាព​អឺរ៉ុប​បាន​ថ្លែងថា​ ​លោក​មាន​ក្តី​ឈឺចាប់​ក្រៃលែង​ចំពោះ​មរណភាព​របស់​មិត្ត​ចាស់​មួយ​រូប​នេះ​​។ ​លោក​ថ្លែង​ថា​ ​លោក​អាណាន់​បាន​ខិតខំប្រឹងប្រែង​ពេញ​មួយ​ជីវិត​ដើម្បី​បុព្វហេតុ​សន្តិភាពនិង​សាមគ្គីភាព​របស់​ពិភពលោក​ ​និង​តស៊ូ​ដើម្បី​បញ្ចប់​ទុក្ខ​លំបាក​​និង​ភាព​អយុត្តិធម៌​លើ​ពិភពលោក​ទាំង​មូល​៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស