孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សកម្មភាពកែសម្រួលអេកូ-បរិស្ថានបានធ្វើឲ្យឆ្នេរខាងកើតនៃកោះ Chongming បានក្លាយទៅជាឋានសួគ៌របស់បក្សាបក្សី

2018-08-13 16:04:07 cri

    តំបន់​ការពារ​ធម្មជាតិ​ថ្នាក់ជាតិនៃ​បក្សាបក្សី​ឆ្នេរខាងកើត​ Chongming​ ដែល​ឋិតនៅ​ក្រុង​សៀងហៃ​មាន​ផ្ទៃដី​សរុប២៤១​ចុច៥៥​គីឡូម៉ែត្រ​ក្រឡា ​ជាកន្លែង​​​ដ៏សំខាន់​មួយ​សម្រាប់​បក្សីផ្លាស់​ទីលំនៅ​នៅរដូវផ្ការីក​និង​រដូវរំហើយ​នៅតំបន់​អាស៊ីប៉ាស៊ីហ្វីក​ ជាជម្រក​មួយដែល​បក្សីព្រៃ​ជួបជុំរស់នៅ​ដែល​កម្រមាន​លើ​ពិភពលោក ។

    ប៉ុន្មានឆ្នាំ​កន្លងមកនេះ​ តំបន់​ការពារ​ឆ្នេរខាងកើត​បាន​អនុវត្ត​យ៉ាងសកម្ម​នូវ​ការគ្រប់គ្រង​បរិស្ថាន ​ទប់ស្កាត់​ការរាលដាល​នៃ​ប្រភេទ​សត្វនិង​រុក្ខជាតិ​មកពីតំបន់​ក្រៅ ។​ បច្ចុប្បន្ននេះ​ បរិស្ថាន​ដីសើម​បន្ទាប់បាន​ស្តារឡើង​វិញ​បាន​លេចចេញ​ជាសន្សឹមៗ​ មាន​បក្សី​ផ្លាស់​ទីលំនៅ​ជាច្រើន​បាន​ហោះហើរ​ទៅដល់​ឆ្នេរខាងកើត​នៃកោះ ​Chongming ​ហើយ​បរិមាណ​បក្សីដ៏កម្រ​បាន​កើនឡើង​យ៉ាង​ខ្លាំង ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស