王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រុមហ៊ុនឱសថថែទាំសុខភាពគ្រុបរបស់សិង្ហបុរីត្រូវហេកតាមបណ្តាញអ៊ីនធើណែត ព័ត៌មានអំពីឱសថរបស់លោកលីសៀនឡុងនាយករដ្ឋមន្រ្តីត្រូវគេលួច

2018-07-23 15:40:02 cri

    ថ្ងៃទី​២០​ខែ​កក្កដា​ ​ស្ថាប័ន​សុខាភិបាល​សិង្ហបុរី​បាន​បង្ហាញ​ថា​ ​ ក្រុមសាហ៊ុន​ឱសថ​ថែទាំ​សុខភាព​គ្រុប​របស់​សិង្ហបុរី​បាន​ត្រូវ​ហេក​តាម​បណ្តាញ​អ៊ីនធើណែត​ ​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​មនុស្ស​ប្រមាណ​១លាន​៥​សែន​នាក់​ត្រូវ​បាន​លួច​យក​ដោយ​ខុសច្បាប់​ ​ក្នុង​នោះ បូក​រួម​ទាំង​ព័ត៌មាន​បុគ្គ​ល​​របស់​លោក​លីសៀនឡុង​នាយករដ្ឋមន្រ្តី​សិង្ហបុរី​ផងដែរ​​។​

      លោក​លីសៀនឡុង​ថ្លែង​ថា​ ​លោក​បាន​បញ្ជា​ឱ្យ​ស្ថាប័ន​សន្តិសុខ​បណ្តាញ​អ៊ីនធើណែត​សហការ​ជាមួយ​ស្ថាប័ន​សុខាភិបាល​ ​ដើម្បី​បង្កើន​ការ​ការពារ​ចំពោះ​ប្រព័ន្ធ​ឱសថ​និង​សុខាភិបាល​ជាតិ​។ ​ក្រៅ​ពី​នេះ​ ​រដ្ឋាភិបាល​សិង្ហបុរី​បាន​និង​កំពុង​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​មួយ​ដើម្បី​ធ្វើការ​ស៊ើប​អង្កេត​អំពី​រឿង​នេះ​ឱ្យ​បាន​ច្បាស់ផង​ដែរ​​៕

 

 

អ្នកបកប្រែ:王昭君
ប្លុកពិសេស