郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សិក្ខាសាលាអន្តរជាតិស្តីពីការសិក្សាស្រាវជ្រាវអំពីឥណ្ឌូណេស៊ីក្នុងសម័យបច្ចុប្បន្នបានបើកធ្វើនៅក្រុងក្វាងចូវប្រទេសចិន

2018-07-23 15:10:56 cri

      ដើម្បី​ជំរុញ​ថែម​ទៀត​នូវ​​ទំនាក់​ទំនាក់​រវាង​ប្រទេស​ចិន​និង​ឥណ្ឌូណេស៊ី​ឲ្យ​មាន​ការ​អភិវឌ្ឍ​កាន់​តែ​ស៊ី​ជម្រៅ សិក្ខាសាលា​អន្តរជាតិ​ស្តីពី​ការ​​សិក្សា​ស្រាវ​ជ្រាវ​អំពី​​ឥណ្ឌូណេស៊ី​ក្នុង​សម័យ​បច្ចុប្បន្ន​បាន​បើក​ធ្វើ​នៅ​ក្រុង​ក្វាងចូវ​កាល​ពី​ថ្ងៃទី ២១ ខែ​កក្កដា ។ អ្នក​ជំនាញ​និង​បញ្ញវន្ត​មក​ពី​ប្រទេស​និង​តំបន់​មួយ​ចំនួន​រួម​មាន​​ប្រទេស​ចិន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង​សិង្ហបុរី​ជាដើម សរុប​ជាង​៤០​រូប​បាន​ចូលរួម​សិក្ខាសាលា​លើក​នេះ ។

      ក្នុង​ពិធី​​បើក​សិក្ខាសាលា លោក Oratmangun ឯកអគ្គរដ្ឋ​ទូត​ឥណ្ឌូណេស៊ី​ប្រចាំ​នៅ​ប្រទេស​ចិន​បាន​លើក​ឡើង​ថា ប្រទេស​ចិន​គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​សំខាន់​និង​ជា​ប្រទេស​ជា​ប្រភព​​វិនិយោគ​ធំ​ទីពីរ​របស់​ប្រទេស​ឥណ្ឌូណេស៊ី ហើយ​ឥណ្ឌូណេស៊ី​ក៏​ជា​ដៃគូ​សហប្រតិបតិ្តការ​សំខាន់​ក្រៃ​លែង​មួយ​របស់​ប្រទេស​ចិន​ផង​ដែរ ទំហំ​ពាណិជ្ជកម្ម​រវាង​ភាគី​ទាំង​ពីរ​បាន​ឡើង​ដល់ ៦ ម៉ឺន​ ៤ ពាន់​លាន​ដុល្លារ​អាមេរិក ។ ដូច្នេះ ទំនាក់​ទំនង​រវាង​ឥណ្ឌូណេស៊ី​និង​ចិន​គួរ​តែ​មាន​ភាព​កាន់​តែ​ស្អិត​ល្មួត​ថែម​ទៀត​ ភាគី​ទាំង​ពីរ​មិន​គ្រាន់​តែ​ធ្វើ​កិច្ច​សហប្រតិបតិ្តការ​លើ​វិស័យ​សេដ្ឋកិច្ច​តែ​ប៉ុណ្ណោះ​ទេ ហើយ​ក៏​​ត្រូវ​ធ្វើ​កិច្ច​សហប្រតិបតិ្តការ​កាន់​តែ​ស៊ី​ជម្រៅ​លើ​វិស័យ​​ផ្លាស់​ប្តូរ​វប្បធម៌​មនុស្សជាតិ​និង​ការ​ប្រាស្រ័យ​ទាក់​ទង់​គ្នា​ទៅ​វិញ​ទៅ​មក​ផង​ដែរ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស