郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ចិននិងវៀតណាមបើកខ្សែផ្លូវទេសចរណ៏និងដឹកជញ្ជូនអន្តរជាតិពីក្រុង Ge Jiu ប្រទេសចិនដល់ក្រុង Sapa ប្រទេសវៀតណាម

2018-07-23 11:13:27 cri

      ថ្ងៃទី ២០ ខែ​កក្កដា រថយន្ត​ទេសចរណ៍​ធុន​ធំ​ ៣ គ្រឿង​បាន​ដឹក​​អ្នក​ទេសចរ​ចិន​ជិត​១​រយ​នាក់​ ធ្វើ​ដំណើរ​ចេញ​​ពី​ច្រក​Hekou នៃ​ខេត្ត​យូណាន​ប្រទេស​ចិន​ឆ្លង​ចូល​ព្រំដែន​​ប្រទេស​វៀតណាម ដើម្បី​ទៅ​កាន់​ក្រុង​ Bapa ដែល​ជា​គោល​ដៅ​ទេសចរណ៍​ល្បី​ឈ្មោះ ។

      ក្នុង​ពិធី​បើក​ខ្សែ​ទេសចរណ៏​តាម​​ផ្លូវ​គោក​នេះ លោក Su Yongzhong អនុ​ប្រធាន​នាយកដ្ឋាន​គមនាគមន៍​និង​ដឹក​ជញ្ជូន​នៃ​ខេត្ត យូណាន បាន​លើក​ឡើង​ថា ការ​បើក​ខ្សែ​ផ្លូវ​មួយ​នេះ​មាន​អំណាយ​ផល​ដល់​​ប្រទេស​ទាំង​ពីរ​ចិន​និង​វៀតណាម​ក្នុង​ការ​ពង្រីក​ឧត្តមភាព​លើ​វិស័យ​គមនាគមន៍​និង​ធនធាន​ទេសចរណ៍​ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ការ​តភ្ជាប់​គ្នា​លើ​វិស័យ​គមនាគមន៍​និង​មុខ​របរ​ទេសចរណ៍​តាម​ខ្សែ​ផ្លូវ​មួយ​នេះ ក្នុង​ន័យ​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​ក្នុង​តំបន់​ពាក់​ព័ន្ធ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស