王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រជាជនចិននិងវៀតណាមតាមបណ្តោយព្រំដែនរួមគ្នាអបអរសាទរបុណ្យHaដែលជាបុណ្យប្រពៃណីនៃជនជាតិJingប្រទេសចិន

2018-07-23 15:38:53 cri

     ថ្ងៃទី​២១​ខែ​កក្កដា​ ​បុណ្យ​Ha​ដែល​ជា​បុណ្យ​ប្រពៃណី​ធ្វើ​ឡើង​មួយ​ឆ្នាំ​ម្តង​​នៃ​ជនជាតិ​Jing​ប្រទេស​ចិន​បាន​ប្រារព្ធ​​ធ្វើនៅ​ក្រុង​តុងស៊ីង​ខេត្ត​ក្វាំងស៊ី​ប្រទេសចិន​។ ​ប្រជាពលរដ្ឋ​​ចិននិង​រៀតណាម​បាន​ជួបជុំ​គ្នា​យ៉ាង​សប្បាយ​រីករាយ​ច្រៀង​ចម្រៀង​Ha​ ​ដើម្បី​បួងសួង​សុំ​ឱ្យ​មាន​ទឹកភ្លៀង​បរិបូរ​មានផល​ដំណាំច្រើន​។​

     សូម​បញ្ជាក់​ថា​  ជនជាតិ​Jing​គឺ​ជា​ជនជាតិ​ភាគ​តិច​រស់​នៅ​ក្បែរ​សមុទ្រ​តែ​មួយ​គត់​របស់​ប្រទេសចិន​។ ​ បុណ្យ​Ha​គឺ​ជា​បុណ្យ​ប្រពៃណី​ធំជាង​គេ​នៃជនជាតិ​ Jing​ ​ហើយ​ក៏​ជា​វប្បធម៌​ជនជាតិ​ដ៏​ពិសេស​ផង​​ដែរ​។​

      ក្រៅពី​ការ​អបអរសាទរ​បុណ្យ​Ha​ ​នៅ​តំបន់​តាម​ព្រំដែន​រវាង​ចិន​និង​វៀតណាម​ក៏​តែងតែ​ធ្វើ​សកម្មភាព​ផ្លាស់ប្តូរ​ខាង​​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​និង​សកម្មភាព​ផ្លាស់ប្តូរ​ខាង​វប្បធម៌​និង​កីឡា​ផង​ដែរ​ ​ដូច​ជា​ការ​ផ្លាស់ប្តូរ​រវាង​យុវជន​ ​ការប្រកួតបាលទាត់​មិត្តភាព​និង​ពិព័រណ៍​ពាណិជ្ជកម្ម​និង​ទេសចរណ៍​ជាដើម​។ ​សកម្មភាព​ទាំង​នេះ​មិន​ត្រឹមតែ​បាន​រឹតបន្តឹង​ចំណង​មិត្តភាព​រវាង​ប្រជាជន​តាមព្រំដែន​ចិននិង​វៀតណាម​ប៉ុណ្ណោះទេ​ ​ថែម​ទាំង​បាន​ជំរុញ​ភាព​រុងរឿង​និង​ការ​អភិវឌ្ឍ​នៃ​វិស័យ​សេដ្ឋកិច្ច​ ​ពាណិជ្ជកម្ម​និង​ទេសចរណ៍​តាម​តំបន់​ព្រំដែន​ទៀត​ផង​៕

 

អ្នកបកប្រែ:王昭君
ប្លុកពិសេស