翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ហ្វីលីពីនរងគ្រោះដោយសារភ្លៀងធ្លាក់ខ្លាំងប៉ុន្មានថ្ងៃជាប់ៗ បានបណ្តាលឲ្យមនុស្ស ៥ នាក់ស្លាប់បាត់បង់ជីវិត និង ៧២ ម៉ឺននាក់ទៀតរងគ្រោះ

2018-07-23 20:03:13 cri

      ថ្ងៃទី ២២ ខែ​កក្កដា​ រដ្ឋាភិបាល​ហ្វីលីពីន​បាន​ឲ្យ​ដឹង​ថា ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​មក​នេះ​​ តំបន់​ភាគ​ខាង​ជើង​និង​ភាគ​កណ្តាល​នៃ​ប្រទេសហ្វីលីពីនមាន​​ធ្លាក់​ភ្លៀងយ៉ាង​​ខ្លាំង​​ បច្ចុប្បន្ន​ ​បាន​បណ្តាល​ឲ្យ​មនុស្សយ៉ាង​ហោច​ណាស់​ ៥ នាក់​ស្លាប់​បាត់​បង់​ជីវិត​ និង​ ៧២ ម៉ឺន​នាក់​រង​គ្រោះ​ ។ 

     គណៈកម្មាធិការ​កាត់​បន្ថយ​និង​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ជាតិ​ហ្វីលីពីន​​បានឲ្យ​ដឹង​ថា ការ​ធ្លាក់​ភ្លៀង​ខ្លាំង​ដែលអូស​បន្លាយ​អស់​​រយៈ​ពេល​មួយ​សប្តាហ៍​បាន​បណ្តាល​ឲ្យប្រជាជន​ ៧២ ម៉ឺន​នាក់​ក្នុង​​តំបន់​ភាគ​ខាង​ជើង​និង​ភាគ​កណ្តាលប្រទេស​​​រង​គ្រោះទឹក​ជំនាន់​ ដែល​ក្នុង​នោះ​​មានប្រហែល​​ ២៣ ម៉ឺននាក់កំពុង​ស្នាក់​​នៅជា​បណ្តោះ​អាសន្ន​នៅ​​មជ្ឈមណ្ឌល​ជម្លៀស​ជន​រង​គ្រោះ​ដែល​ត្រូវ​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល ។ បច្ចុប្បន្ន​ ខេត្ត​ជា​ច្រើន​នៃ​ប្រទេស​ហ្វីលីពីន​បានប្រកាស​ពី​​ភាព​អាសន្ន​នៃគ្រោះ​មហន្តរាយ ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស