郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនឆ្លើយតបនឹងសង្គ្រាមពាណិជ្ជកម្មដែលអាមេរិកបានបំផុសឡើងថា នេះគឺជាសង្គ្រាមរវាងអនុត្តរភាពនិងច្បាប់កំណត់

2018-07-12 15:07:23 cri

      ថ្ងៃទី ១០ ខែ​កក្កដា ការិយាល័យ​នៃ​តំណាង​ពាណិជ្ជកម្ម​អាមេរិក​បាន​ប្រកាស​បញ្ជី​ឈ្មោះ​នៃ​ប្រភេទ​ផលិតផល​ចិន​ដែល​នាំ​ចូល​​ទៅ​កាន់​អាមេរិក​ក្នុង​តម្លៃ​ ២ សែន​លាន​ដុលា្លរ​អាមេរិក​ដែល​អាមេរិក​គ្រោង​នឹង​ដំឡើង​ពន្ធ​គយ​១០ ភាគរយ ។ ក្នុង​សនិ្នសីទ​សារព័ត៌មាន​ជា​ប្រចាំ​នា​ថ្ងៃទី ១១ ខែ​កក្កដា លោកស្រី Hua Chunying អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​បាន​គូស​បញ្ជាក់​ថា ទង្វើ​របស់​អាមេរិក​គឺ​ជា​ការ​ធ្វើ​អនុត្តរភាព​និយម​ខាង​ពាណិជ្ជកម្ម​​សុទ្ធសាធ ។ ប្រទេស​ចិន​នឹង​ធ្វើ​ការ​តបត​ដ៏​​ចាំបាច់វិញ​ ដើម្បី​គាំពារ​សិទ្ធិ​និង​ផល​ប្រយោជន៍​ស្រប​ច្បាប់​របស់​ខ្លួន​យ៉ាង​ដាច់​ខាត ។ នេះ​គឺ​ជា​សង្គ្រាម​រវាង​ឯកតោភាគី​និយម​និង​ពហុភាគី​និយម សង្គ្រាម​រវាង​ការ​គាំពារ​និយម​និង​ពាណិជ្ជកម្ម​សេរី សង្គ្រាម​រវាង​អនុត្តរភាព​និង​ច្បាប់​កំណត់​ ។ ប្រទេស​ចិន​នឹង​រួម​សហការ​ជា​មួយ​សហគមន៍​អន្តរជាតិ រួម​គ្នា​គាំពារ​ប្រព័ន្ធ​និង​ច្បាប់​កំណត់​នៃ​ពាណិជ្ជកម្ម​ពហុភាគី​ ។

      មជ្ឈដ្ឋាន​មតិ​សាធារណៈ​បាន​ចាប់​អារម្មណ៍​​ថា សង្គ្រាម​ពាណិជ្ជកម្ម​ដែល​អាមេរិក​បាន​បំផុស​ឡើង​បាន​ធ្វើ​ឲ្យ​បណ្តា​ភាគី​នានា​នៃ​សហគមន៍​អន្តរជាតិ​មាន​ការ​ព្រួយបារម្ភ ។ លោក Azevedo អគ្គលេខាធិការ​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​បាន​ដាស់​តឿន​ថា ប្រព័ន្ធ​ពាណិជ្ជកម្ម​ជា​សកល​​បាន​និង​កំពុង​មាន​ភាព​រង្គោះ​រង្គើ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស