徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មន្ត្រីជាន់ខ្ពស់សេតវិមានអាមេរិកនឹងអញ្ជើញបំពេញទស្សនកិច្ចនៅរុស្ស៊ីដើម្បីពិគ្រោះពិភាក្សាអំពីជំនួបមេដឹកនាំអាមេរិកនិងរុស្ស៊ីដែលអាចធ្វើទៅបាន

2018-06-22 14:38:19 cri

    ថ្ងៃទី ២១ ខែមិថុនា សេតវិមាន​អាមេរិក​បានប្រកាសថា លោក​John Bolton ជំនួយការ​ទទួលបន្ទុក​កិច្ចការ​សន្តិសុខ​ជាតិ​នៃប្រធានាធិបតី​អាមេរិក​ជិត​នឹង​អញ្ជើញ​បំពេញទស្សនកិច្ច​នៅក្រុងម៉ូស្គូ ដើម្បី​ពិគ្រោះពិភាក្សា​អំពី​ជំនួប​មេដឹកនាំ​អាមេរិកនិង​រុស្ស៊ី​ដែល​អាច​ធ្វើទៅ​បាន ។

    ប្រព័ន្ធ​សារព័ត៌មាន​អាមេរិក​ជាច្រើន​បានផ្សាយ​ដំណឹង​ឲ្យដឹងថា លោកត្រាំ ប្រធានាធិបតី​អាមេរិក​និង​លោកភូទីន ប្រធានាធិបតីរុស្ស៊ី​មានលទ្ធភាព​ជួបសន្ទនាគ្នា​នៅកណ្តាល​ខែកក្កដា ។

    អ្នកនាំពាក្យ​វិមានក្រឹមឡាំង​រុស្ស៊ី​បានបញ្ជាក់​នៅថ្ងៃដដែល​អំពី​ដំណឹង​ដែល​លោក​John Bolton​ជិត​នឹង​បំពេញទស្សនកិច្ច​នៅក្រុងម៉ូស្គូ ។ តែលោក​សង្កត់ធ្ងន់ថា រុស្ស៊ី​និង​អាមេរិក​មិនទាន់​បានកំណត់​នៅឡើយទេថា តើ​មេដឹកនាំ​ទាំងពីរ​នឹង​ជួបគ្នា​ឬអត់ ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស