魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ផែ្នកយោធាស៊ីរីទទួលបានវឌ្ឍភាពសំខាន់ក្នុងប្រតិបត្តិការយោធានៅក្នុងតំបន់នានានៃប្រទេសស៊ីរី

2018-06-22 14:34:35 cri

    យោងតាម​ប្រព័ន្ធសារព័ត៌មាន​និង​ឥស្សរជនផែ្នកយោធា​ស៊ីរី​កាលពី​ថ្ងៃទី​២១​ ខែ​មិថុនា​ឲ្យ​ដឹង​ថា​ កងកម្លាំង​រដ្ឋាភិបាល​ទទួលបាន​វឌ្ឍភាព​គួរឲ្យសម្គាល់​ក្នុងប្រតិបត្តិការ​យោធា​នៅក្នុង​តំបន់​នានា​នៃ​ប្រទេសស៊ីរី​ក្នុង​រយៈពេល​ប៉ុន្មានថៃ្ង​មកនេះ​ ដែលទាមទារ​យកទឹកដី​មកវិញ​ទំហំ ​២៥០០ ​គីឡូម៉ែត្រការ៉េ ​ហើយ​បាន​បំផ្លាញទីតាំង​មួយចំនួន​នៃ​កងកម្លាំង​ប្រដាប់អាវុធ​ប្រឆាំង​នឹង​រដ្ឋាភិបាល​នៅ​ភាគខាងត្បូង​នៃ​ប្រទេស​ស៊ីរី។​

    បច្ចុប្បន្ននេះ​ អង្គការជ្រុលនិយម​ រដ្ឋអ៊ីស្លាម​បានបាត់បង់​តំបន់គ្រប់គ្រង​ភាគច្រើន​នៅក្នុង​ដែន​ស៊ីរី។​ប៉ុន្តែ​ មាន​តំបន់ធំៗ​ក្នុងខេត្ត​ Deraa​ នៅ​ភាគខាងត្បូង​នៃ​ប្រទេស​ស៊ីរី​ជាដើម​ត្រូវបាន​គ្រប់គ្រង​ដោយ​កងកម្លាំង​ប្រដាប់អាវុធ​ប្រឆាំងនឹង​រដ្ឋាភិបាល៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស