孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ផ្នែកយោធាហ្វីលីពីនជួយសង្គ្រោះចំណាប់ខ្មាំងពីរនាក់ពីកណ្តាប់ដៃនៃកងប្រដាប់អាវុធ Abu Sayyaf

2018-06-22 16:18:42 cri

    ថ្ងៃទី២១​ខែមិថុនា​ ផ្នែកយោធា​ហ្វីលីពីន​បានថ្លែងថា​ យប់ថ្ងៃទី២០​ខែមិថុនា ​កងទ័ព​រដ្ឋាភិបាល​បាន​ជួយសង្គ្រោះ​ចំណាប់ខ្មាំង​ជានារី​ពីរនាក់​ដែល​ត្រូវចាប់ពន្រត់​ដោយ​កងប្រដាប់​អាវុធ ​Abu ​Sayyaf ​នៅភូមិមួយ​នៃខេត្តស៊ូលូ​ដែល​ឋិតនៅ​ភាគខាងត្បូង​ហ្វីលីពីន ​។ ​អភិបាល​ស្រុកក្នុង​តំបន់បាន​សន្និដ្ឋានថា ​មូលហេតុនៃ​ការចាប់​ពន្រត់នេះ​គឺ​ដោយ​មកពី​លោក​គាំទ្រ​ផ្នែកយោធា​វាយបង្ក្រាប​កងប្រដាប់​អាវុធ​ Abu ​Sayyaf ក្នុង​តំបន់​ ដូច្នេះ​ត្រូវបាន​រង​ការសងសឹក​ដោយ​អង្គការនេះ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស