王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋសភាវៀតណាមបោះឆ្នោតឱ្យសច្ចាប័នលើច្បាប់សន្តិសុខបណ្តាញអ៊ីនធឺណែត

2018-06-13 17:09:01 cri

    ថ្ងៃទី​១២​ខែ​មិថុនា​ ​កិច្ចប្រជុំ​លើក​ទី​៥​នៃ​រដ្ឋសភា​វៀតណាម​នីតិកាល​ទី​១៤​បាន​ ឱ្យ​សច្ចាប័ន​លើ​ច្បាប់​សន្តិសុខ​បណ្តាញ​អ៊ីនធឺណែត​ដោយ​សំឡេង​គាំទ្រ​​៨៦,៨៦%​។​ ​ច្បាប់​នេះ​បាន​ថ្លែង​អំពី​ការ​កំណត់​ស្តីពី​ការ​គាំពារ​សន្តិសុខ​ជាតិ​និង​សណ្តាប់ធ្នាប់​របៀបរៀបរយ​សង្គម​ព្រម​និង​ទំនួលខុសត្រូវ​នៃ​ការ​​ប្រព្រឹត្ត​របស់​អង្គការ​ ​អង្គភាព ​និង​បុគ្គល​លើ​​បណ្តាញ​អ៊ីនធឺណែត​។

      តាម​ការ​កំណត់​នៃ​ច្បាប់​នេះ​ ​សហគ្រាស​ជាតិ​និងអន្តរជាតិ​ដែល​ផ្តល់​សេវាកម្ម​ពាក់ព័ន្ធ​នឹង​បណ្តាញ​អ៊ីនធឺណែត​ក្នុង​ដែន​វៀតណាម​ ​ត្រូវ​បង្កើត​​ឃ្លាំង​ទិន្នន័យ​អំពី​ព័ត៌មាន​របស់​អ្នកប្រើប្រាស់​នៅ​ក្នុង​ប្រទេស​វៀតណាម​​ ​ចំណែក​ឯ​សហគ្រាស​បរទេស​ពាក់ព័ន្ធ​ត្រូវ​បង្កើត​ទីស្នាក់​ការ​នៅ​ប្រទេស​វៀតណាម​៕

 

អ្នកបកប្រែ:王昭君
ប្លុកពិសេស