翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកKim Jong-un ថ្នាក់ដឹកនាំកំពូលកូរ៉េខាងជើងថ្លែងថា គួរតែរៀនសូត្រពីបទពិសោធអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមរបស់ប្រទេសសិង្ហបុរី

2018-06-13 13:49:56 cri

     តាម​ការ​ផ្សាយ​ដំណឹង​​នៃ​ទីភ្នាក់​ងារ​សារ​ព័ត៌មាន​មជ្ឈិម​កូរ៉េ​ខាង​ជើង​នា​ថ្ងៃទី ១២​​​ ខែ​មិថុនាឲ្យ​ដឹង​ថា ​នៅ​ថ្ងៃទី ១១ ខែ​មិថុនា នៅ​ប្រទេស​សិង្ហបុរី​ លោក​Kim Jong-un ថ្នាក់​ដឹក​នាំ​កំពូល​កូរ៉េ​ខាង​ជើង​បាន​ថ្លែង​ថា ប្រទេស​កូរ៉េ​ខាង​ជើង​រីករាយក្នុង​ការ​​រៀនសូត្រ​ពី​បទ​ពិសោធ​​អភិវឌ្ឍ​ន៍​សេដ្ឋកិច្ច​និង​​សង្គម​របស់ប្រទេស​សិង្ហបុរី​ ។ 

      លោក​បាន​បញ្ជាក់​ថា ត​ទៅ​ថ្ងៃ​ក្រោយ​ ប្រទេស​លោក​គួរ​តែ​រៀនសូត្រ​ពីចំណេះ​ដឹង​និង​​បទ​ពិសោធ​​របស់​ប្រទេស​សិង្ហបុរី​លើ​គ្រប់​វិស័យ​ ។ ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​នេះ ​លោក​បាន​ស្វែងយល់​យ៉ាង​​ពេញ​លេញ​ពី​សក្តានុពល​សេដ្ឋកិច្ច​និង​ស្ថានភាព​អភិវឌ្ឍ​ន៍​របស់​ប្រទេស​សិង្ហបុរី​ ហើយ​លោក​មាន​ចំណាប់​អារម្មណ៍​ល្អ​ណាស់​ចំពោះ​ប្រទេសមួយ​នេះ ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស