马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ភ្ញៀវកិត្តិយសដែលវត្តមានក្នុងវេទិកាចិននិងសកលភាវូបនីយកម្មយល់ឃើញថា ការធ្វើឲ្យស៊ីជម្រៅនូវកិច្ចសហប្រតិប្រត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិកសមស្របនឹងសេចក្តីត្រូវការរបស់ប្រជាជនផងនិងសេចក្តីត្រូវការរបស់សកលភាវូបនីយកម្មផង

2018-05-21 15:51:35 cri

    ការ​ពិគ្រោះ​ពិភាក្សា​ផ្នែក​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ប្រទេសចិន​និង​អាមេរិក​បាន​ឈាន​ដល់​មតិ​ឯកភាព​គ្នា​នៅ​ទី​ក្រុង​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ទី​១៩​ខែ​ឧសភា​ព្រម​ទាំង​បាន​ប្រកាស​សេចក្តី​ថ្លែងការណ៍​រួម​។​ក្នុង​វេទិកា​ចិន​និង​សកលភាវូបនីយកម្ម​លើក​ទី​៤​ដែល​បាន​ធ្វើ​ឡើង​នៅ​ទី​ក្រុង​ប៉េកាំង​កាល​ពី​ថ្ងៃ​ទី​២០​ខែ​ឧសភា​ ភ្ញៀវ​កិត្តិយស​ជា​ច្រើន​រូប​ដែល​មាន​វត្ត​មាន​ក្នុង​វេទិកា​នេះ​បាន​សំដែង​ការ​ស្វាគមន៍​ចំពោះ​ការនេះ។​ភ្ញៀវ​កិត្តិយស​ទាំង​នេះ​យល់​ឃើញ​ថា​ការ​ធ្វើ​ឲ្យ​ស៊ី​ជម្រៅ​នូវ​កិច្ច​សហប្រតិប្រត្តិការ​ផ្នែក​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាមេរិក​មិន​គ្រាន់​តែ​បំពេញ​បន្ថែម​នូវ​សេចក្តី​ត្រូវការ​របស់​ប្រជាជន​បុណ្ណោះ​ទេ ​ថែម​ទាំង​សមស្រប​នឹង​សេចក្តី​ត្រូវការ​របស់​សកលភាវូបនីយកម្ម​ផងដែរ។

     លោកScottKennedyអ្នក​ជំនាញ​នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​យុទ្ធសាស្រ្ត​អន្តរជាតិ​អាមេរិក​ដែល​បាន​ចូល​រួម​វេទិកា​នេះ​បាន​ថ្លែង​ថា ​ប្រទេស​ចិន​និង​អាមេរិក​បាន​ឯកភាព​គ្នា​ថា​មិន​ធ្វើ​សង្រ្គាម​ពាណិជ្ជកម្ម ​នេះ​ពិត​ជា​សុទិដ្ឋិនិយម​បំផុត។

     តាម​សេចក្តី​ថ្លែងការណ៍​រួម​អំពី​ការ​ពិគ្រោះ​ពិភាក្សា​ផ្នែក​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ដែល​ប្រទេស​ទាំង​ពីរ​ចិន​និង​អាមេរិក​បាន​ប្រកាស​នៅ​ទី​ក្រុង​វ៉ាស៊ីនតោន​ថា​ដើម្បី​បំពេញ​តាម​តម្រូវការ​ចំណាយ​របស់​ប្រជាជន​ចិន​ដែល​បាន​បង្កើន​ឡើង​ឥតឈប់​ឈរ​និង​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ដោយ​មាន​គុណភាពខ្ពស់ ​ប្រទេស​ចិន​នឹង​បន្ថែម​យ៉ាង​ច្រើន​នៃ​ការ​ទិញ​ទំនិញ​និង​​សេវាកម្ម​ពី​អាមេរិក​។​ភាគី​ទាំង​ពីរ​នៅ​បាន​ឯកភាព​គ្នា​ថា​នឹង​បន្ថែម​ដោយ​ជាក់​ស្តែង​នូវ​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​និង​ថាមពល​របស់​អាមេរិកដែរ។​

      លោកFuChengYuអតីត​ប្រធាន​នៃ​គ្រុប​Sinopecប្រទេស​ចិន​បាន​ថ្លែង​ថា ​នេះ​ជា​លទ្ធផល​ផ្លែផ្កា​នៃ​កិច្ច​សហប្រតិបត្តិការ​និង​ឈ្នះ​ឈ្នះ​រវាង​ប្រទេស​ទាំង​ពីរ ហើយ​ក៏​បាន​បញ្ចាំង​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​កែ​សម្រួល​នូវ​ទំនាក់​ទំនង​ផលិត​កម្ម​នៃ​ទូទាំង​ពិភពលោក​ដែរ។

អ្នកបកប្រែ:马小青
ប្លុកពិសេស