李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បញ្ជីរាយនាមនៃគណៈរដ្ឋមន្ត្រីថ្មីរបស់ម៉ាឡេស៊ីបញ្ចេញសញ្ញាធំ ៣

2018-05-21 15:14:45 cri

 កាលពី​ថ្ងៃទី​ ១៨ ខែ​ឧសភា​ លោក​ Mahathir Bin Mohamad នាយករដ្ឋមន្ត្រី​ថ្មី​របស់​ម៉ាឡេស៊ី​បាន​ប្រកាសពី​​បញ្ជី​រាយ​នាម​នៃ​គណៈរដ្ឋមន្ត្រី​ដែល​​មាន​សមាសភាព​ចំនួន​ ១៤ រូប ដោយ​បាន​បញ្ជាក់​ជា​មូលដ្ឋាន​នូវ​បេក្ខជន​ឈរ​ឈ្មោះ​ជា​រដ្ឋមន្ត្រី​នៃ​ក្រសួង​សំខាន់​ៗ​នៃ​រដ្ឋាភិបាល​ថ្មី​ ។ ពេល​បច្ចុប្បន្ននេះ​ បញ្ជី​រាយ​នាម​នេះ​ត្រូវ​បាន​អនុម័តដោយ​ប្រមុខ​រដ្ឋ​ ​​គណៈរដ្ឋមន្ត្រី​ថ្មី​នឹង​ធ្វើ​សច្ចា​ប្រណិធាន​​នៅ​ថ្ងែទី​ ២១ ខែ​ឧសភា​តាម​ការកំណត់។ ប៉ុន្តែ បញ្ជី​រាយ​នាម​នៃគណៈរដ្ឋមន្ត្រី​ថ្មី​នេះ​មិន​មាន​ភាព​ល្អ​ពេញ​លេញ​ឡើយ​ ពោល​គឺ​រដ្ឋមន្ត្រី​ការបរទេស​ រដ្ឋមន្ត្រី​ពាណិជ្ចកម្មនិង​ឧស្សាហកម្មអន្តរជាតិ​ រដ្ឋមន្ត្រី​ទេសចរណ៍​និង​រដ្ឋមន្ត្រី​ទីស្តី​ការ​នាយក​រដ្ឋមន្ត្រី​ដែល​រដ្ឋាភិបាល​អាណត្តិ​មុន​បាន​ចាត់តាំងនោះ​​មិនទាន់​បញ្ជាក់​ពី​​បេក្ខជន​នៅ​ឡើយ​ ។ មិន​ថា​យ៉ាងណា​ក៏​ដោយ​ លោក​ Mahathir​ Bin ​Mohamad​ បាន​បញ្ចេញ​សញ្ញា​សំខាន់​ៗ​ចំនួន​ ៣​អំពី​គោល​នយោបាយ​និង​ការទូត​ម៉ាឡេស៊ី​នាពេល​អនាគត​​តាមរយៈ​ការ​បង្កើត​គណៈរដ្ឋមន្ត្រី​ថ្មី​។

លោក​ Mahathir Bin Mohamad  បាន​បង្ហាញ​ថាការ​បង្កើត​​គណៈរដ្ឋមន្ត្រី​យ៉ាងឆាប់​រហ័ស​​បែប​នេះ​ ​ ​លោក​រំពឹង​ទុក​ថា​លុប​បំបាត់​ទំនាស់​និង​ហានិភ័យ​​ក្នុង​សម្ព័ន្ធបក្ស​​កាន់​អំណាច​យ៉ាង​លឿន​ បង្កើន​សាមគ្គី​ភាព​ផ្ទៃក្នុង​ ពង្រឹង​ឋានៈកាន់អំណាច​និង​កែ​លម្អ​សមត្ថភាព​កាន់​អំណាច​ភ្លាម​ៗ ​ខិត​ខំ​ប្រឹងប្រែង​ដើម្បី​កែប្រែក្តី​រំពឹង​​របស់​មជ្ឈដ្ឋាន​ខាងក្រៅចំពោះ​សម្ព័ន្ធ​Pakatan Harapanដែល​ខ្វះ​បទ​ពិសោធន៍​កាន់អំណាច ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស