博鳌
|
ទ្វីបអាស៊ីជាតំបន់មួយក្នុងចំណោមតំបន់ដែលប្រកបដោយកម្លាំងរស់រវើកនិងសក្តានុពលជាងគេលើទូទាំងពិភពលោក ដែលមានអរិយធម៌ដ៏រុងរឿងនិងវប្បធម៌ចម្រុះបែប ។ វេទិកាអាស៊ីក្រុងប៉អៅឆ្នាំ ២០១៨ ជិតនឹងបើកធ្វើតាមការកំណត់ យើងនឹងឈានចូលពេលវេលាពិសេសរបស់អាស៊ីម្តងទៀត ។
ថ្ងៃទី ៩ ខែមេសា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនលេខាធិការដ្ឋាននៃវេទិកាអាស៊ីក្រុងប៉អៅ និងសមាគមការទូតសាធារណៈប្រទេសចិនបានរួមសហការរៀបចំសន្និសីទកំពូលនៃប្រព័ន្ធសារព័ត៌មានអាស៊ី ។ មគ្គុទេ្ទសក៍នៃប្រព័ន្ធសារព័ត៌មានជាង ១០០ រូបដែលមកពីប្រទេសចំនួន ៤៧ នឹងជួបជុំនៅក្រុងសានយ៉ា ខេត្តហៃណាន ប្រទេសចិន ដើម្បីចែករំលែកតម្រិះប្រាជ្ញា ប្រមូលផ្តុំគំនិតឯកភាព បំផុសកម្លាំងរស់រវើកថ្មីនៃប្រព័ន្ធសារព័ត៌មាន ដើម្បីឈានទៅបង្កើតយុគសម័យថ្មីនៃកិច្ចសហប្រតិបត្តិការ ។