ការកសាងប្រទេសសង្គមនិយមដ៏ខ្លាំងក្លារនិង​ទំនើបកម្មបស់ប្រទេសចិន​មាន​ទស្សនទាននិងមាន​តារាង​ពេលវេលា​
2018-02-08 14:54:59  cri  Web Editor:Wang

 

      របាយការណ៍នៃសមាជបក្សកុម្មុយនិស្តចិនលើកទី​១៩​បាន​លើកឡើងថា​ ​នឹង​កសាង​ប្រទេសចិន​ឲ្យ​​ទៅជា​ប្រទេសសង្គមនិយមដ៏ខ្លាំងក្លានិង​ទំនើបកម្ម​នៅពាក់កណ្តាល​សតវត្សរ៍​ទី​២១​ ដោយឈរលើ​មូលដ្ឋាននៃ​ការសម្រេច​កិច្ច​កសាង​សង្គមដែល​ប្រជាជន​មាន​ជីវភាពធូរធារ​បង្គួរ​ដោយ​គ្រប់ជ្រុងជ្រោយ​នៅ​ឆ្នាំ​២០២០​។

      របាយការណ៍បាន​ឲ្យដឹងទៀត​ថា​ ​ដល់​ឆ្នាំ២០៣៥​ ​ប្រទេសចិន​នឹង​សម្រេច​ជា​មូលដ្ឋាន​នូវការ​ធ្វើ​ទំនើបភាវូបនីយកម្ម​សង្គមនិយម។ ​សេដ្ឋកិច្ចជាតិ​និង​កម្លាំងជាក់ស្តែងខាង​បច្ចេកវិទ្យានឹងត្រូវបាន​លើកកម្ពស់​ក្នុង​កម្រិតធំ​ ​អំណាច​ទន់​​ខាងវប្បធម៌នឹងត្រូវ​បង្កើនឡើង​យ៉ាង​លេចធ្លោ​ ​ប្រទេស​មាន​នីតិរដ្ឋ​​ ​រដ្ឋាភិបាល​ត្រូវ​គ្រប់គ្រង​តាមច្បាប់​និង​សង្គមត្រូវ​គ្រប់គ្រងតាមច្បាប់​នឹងត្រូវ​បង្កើត​ឡើង​ជា​មូលដ្ឋាន​ ​ព្រមទាំង​សម្រេចបាន​​ជាមូលដ្ឋាន​នូវ​ការ​ធ្វើ​ទំនើប​ភាវូបនីយកម្មនៃ​ប្រព័ន្ធគ្រប់គ្រង​រដ្ឋ​និង​សមត្ថភាពគ្រប់គ្រង​។ ​ជីវភាពរស់នៅរបស់ប្រជាជន​មានភាពកាន់តែធូរធារ​ ​សមាមាត្រ​នៃ​ប្រជាជនដែលមាន​ចំណូលមធ្យមត្រូវបាន​លើក​កម្ពស់​យ៉ាងលេចធ្លោ​ ​គម្លាត​នៃការអភិវឌ្ឍនិង​កម្រិតរស់នៅរបស់ពលរដ្ឋ​​រវាង​ទីក្រុង​និង​ជនបទ​ត្រូវបាន​បង្រួញយ៉ាងលេចធ្លោ​ សម្រេច​បាន​ជាមូលដ្ឋាន​នូវ​សមភាព​ខាង​សេវាកម្ម​សាធារណៈ។ ​អេកូបរិស្ថាន​ត្រូវបាន​កែលម្អជា​មូលដ្ឋាន​​ ​និង​សម្រេច​បាន​ជាមូលដ្ឋាន​នូវគោលដៅ​ប្រទេសចិនដ៏​​ស្រស់ប្រិមប្រិយ​។

      របាយការណ៍បាន​ឲ្យដឹងទៀតថា​ ​ដល់​ពាក់កណ្តាល​សតវត្សរ៍​​ទី​២១​ ​នឹងកសាង​ប្រទេសចិន​ឲ្យ​​ទៅជា​ប្រទេស​​សង្គមនិយម​ដ៏​ខ្លាំងក្លានិង​ទំនើបកម្ម​ដែល​ប្រកបដោយ​ភាពសម្បូរសប្បាយ​​ ​ប្រជាធិបតេយ្យ​ ​អរិយធម៌ ភាពចុះសម្រុងគ្នា​និង​ស្រស់ស្អាត​​ ​សម្រេច​បាន​នូវ​ការ​ធ្វើ​ទំនើបភាវូបនីយកម្ម​នៃ​ប្រព័ន្ធ​គ្រប់គ្រងរដ្ឋ​និង​សមត្ថភាព​គ្រប់គ្រង​​ ​ក្លាយទៅជា​ប្រទេស​ដែល​មានឋានៈនាំមុខផ្នែកកម្លាំងជាតិ​ចម្រុះនិង​កម្លាំងឥទ្ធិពល​អន្តរជាតិ​ សម្រេចបាន​​ជា​មូលដ្ឋាឲ្យ​​ប្រជាពលរដ្ឋ​គ្រប់​រូបមានភាពសម្បូរសប្បាយ​ ​ប្រជាពលរដ្ឋ​នឹង​មាន​ការរស់នៅ​កាន់តែមាន​​សុភមង្គល​និង​សុខស្រួល​ ​ប្រជាជាតិចិន​នឹង​ឈរជង្រ្គឹងលើ​ឆាក​អន្តរជាតិ​ក្នុង​​ភាព​កាន់តែស្វាហាប់​ថែមទៀត​។

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ