លោកស៊ី ជីនភីងបានលើកឡើងនូវការអនុវត្តយុទ្ធសាស្រ្តស្តារនិងកសាងជនបទឲ្យរុងរឿងជាលើកដំបូងក្នុងរបាយការណ៍នៃសមាជបក្សកុម្មុយនិស្តចិនលើកទី១៩ យុទ្ធសាស្រ្តនេះបូករួមទាំងការកសាងយន្តការនិងប្រព័ន្ធគោលនយោបាយស្តីពីការអភិវឌ្ឍដោយរួមបញ្ចូលគ្នានិងមានភាពពេញលេញរវាងទីក្រុងនិងជនបទ បង្កើនការជំរុញការធ្វើទំនើបកម្មផ្នែកកសិកម្មនិងជនបទ ពង្រឹងនិងធ្វើឲ្យពេញលេញនូវប្រព័ន្ធធ្វើអាជីវកម្មជាមូលដ្ឋាននៅជនបទ ព្រមទាំងបន្ថែមរយៈពេល៣០ឆ្នាំទៀតសម្រាប់ដីស្រែម៉ៅការដែលដល់ពេលកំណត់ ជំរុញការកែទម្រង់នៃរបបកម្មសិទ្ធិជាសមូហភាពនៅជនបទឲ្យមានភាពកាន់តែស៊ីជម្រៅ ការពារសិទ្ធិនិងផលប្រយោជន៍ទ្រព្យសម្បត្តិរបស់កសិករ ពង្រឹងនិងពង្រីកសេដ្ឋកិច្ចជាសមូហភាព បង្កើតប្រព័ន្ធកសិផលិតកម្ម ប្រព័ន្ធផលិតកម្ម ប្រព័ន្ធអាជីវកម្មទំនើប និងធ្វើឲ្យប្រព័ន្ធការពារនិងគាំទ្រកសិកម្មមានភាពពេញលេញ គាំទ្រនិងលើកទឹកចិត្តឲ្យកសិករស្វែងរកការងារនិងបង្កើតអាជីព ពង្រីកផ្លូវបន្ថែមប្រាក់ចំណូល និងកសាងប្រព័ន្ធគ្រប់គ្រងជនបទឲ្យកាន់តែពេញលេញ។