លោក​ ស៊ីជីនភីង ​អញ្ជើញ​ចូលរួម​សន្និសីទ​ថ្នាក់​អ្នកដឹកនាំ​​កងទ័ព​ហើយ​ថ្លែង​សង្កត់ធ្ងន់​ថា ​ត្រូវ​តស៊ូ​ដើម្បី​សម្រេច​គោលដៅ​ធ្វើឲ្យ​កងទ័ព​ខ្លាំងក្លា​​ក្នុង​យុគសម័យថ្មី​ និង​កសាង​កងទ័ព​ប្រជាជន​ឲ្យ​ក្លាយ​ទៅជា​កងទ័ព​លំដាប់ទីមួយ​លើ​ពិភពលោក​
2017-10-27 15:38:33  cri  Web Editor:Sun

​​ 

      រសៀល​ថ្ងៃទី២៦​ខែតុលា​ លោក ​ស៊ីជីនភីង ​អគ្គលេខាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្តចិន ​ប្រធានរដ្ឋចិន​ និងជា​ប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈិមចិន​បាន​អញ្ជើញ​ចូលរួម​សន្និសីទ​ថ្នាក់​អ្នកដឹកនាំ​​កងទ័ព​ហើយ​បាន​ថ្លែង​សុន្ទរកថា​សំខាន់​នៅ​ក្រុងប៉េកាំង​ ។​ លោក ​ស៊ីជីនភីង​ បាន​គូសបញ្ជាក់ថា​ សង្គមនិយម​​មាន​លក្ខណៈ​ពិសេសចិន​បាន​ឈានចូល​យុគសម័យថ្មី​ បុព្វហេតុ​ការពារជាតិ​និង​កិច្ច​កសាង​កងទ័ព​ក៏បាន​ឈានចូល​យុគសម័យថ្មី​ផងដែរ ​។​ កងទ័ព​ប្រជាជន​ត្រូវកុំ​បំភ្លេច​គោលបំណង​ដើម​ ហើយ​ចងចាំ​បេសកកម្ម​ រៀនសូត្រ​និង​អនុវត្តនូវ​ស្មារតីនៃ​សមាជបក្ស​កុម្មុយនិស្តចិន​លើកទី១៩​យ៉ាង​ម៉ត់ចត់​ រៀនសូត្រ​និង​អនុវត្តនូវ​គំនិត​ស្តីពី​ការធ្វើឲ្យ​កងទ័ព​ខ្លាំងក្លា​របស់​បក្សក្នុង​យុគសម័យ​ថ្មី ​ដើរតាម​ផ្លូវ​ដែលធ្វើ​ឲ្យកងទ័ព​ខ្លាំងក្លា​​មាន​លក្ខណៈពិសេស​ចិន​ដោយ​មិនងាករេ ​ជំរុញ​ការធ្វើ​ទំនើបភាវូបនីយកម្ម​នៃ​កិច្ច​ការពារជាតិ​និង​កងទ័ព​ដោយ​គ្រប់ជ្រុងជ្រោយ​ ព្រមទាំង​ខិតខំ​ប្រឹងប្រែង​តស៊ូ​ដើម្បី​សម្រេច​គោលដៅ​ធ្វើ​ឲ្យ​កងទ័ព​ខ្លាំងក្លា​​ក្នុង​យុគសម័យថ្មី​នៃបក្ស​ និង​កសាង​កងទ័ព​ប្រជាជន​ឲ្យ​ក្លាយ​ទៅជា​កងទ័ព​ខ្លាំង​លំដាប់​ទីមួយ​លើ​ពិភពលោក​ក្នុង​ពាក់កណ្តាល​សតវត្សរ៍​នេះ​ និង​សម្រេច​សុបិន​ប្រទេសចិន​គឺ ការស្តារ​ភាពរុងរឿង​ដ៏​មហិមា​របស់​ប្រជាជនចិន​ឡើងវិញ ។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ