ជីវប្រវត្តិ​សង្ខេប​របស់​លោក ​Han ​Zheng​
2017-10-26 19:49:56  cri  Web Editor:Sun

ជីវប្រវត្តិ​សង្ខេប​របស់​លោក ​Han ​Zheng​

 

     លោក​Han Zheng​ ភេទប្រុស ជនជាតិ​ហាន​ កើត​នៅ​ខែ​មេសា​ ឆ្នាំ​ ១៩៥៤​ ជា​អ្នក​ក្រុង​​Cixi ខេត្ត​Zhejiang​​ ។ លោក​បាន​ចូលបម្រើ​ការងារ​នៅ​ខែ​ធ្នូ ឆ្នាំ​ ១៩៧៥ និង​ចូល​ជា​សមាជិក​នៃ​បក្ស​កុម្មុយនិស្ត​ចិន​នៅ​ខែ​ឧសភា ឆ្នាំ​ ១៩៧៩​ បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​ទំនាក់​ទំនង​អន្តរជាតិ​និង​សេដ្ឋកិច្ច​ពិភពលោក​នៃ​វិទ្យាស្ថាន​សិក្សា​ស្រាវជ្រាវអំពី​​បញ្ហា​អន្តរជាតិ​នៃ​សកលវិទ្យាល័យ​​គរុកោសល្យ​​Huadong​ ទទួល​បាន​សញ្ញា​ប័ត្រ​ថ្នាក់​អនុបណ្ឌិត​ បរិញ្ញាប័ត្រ​ផ្នែក​សេដ្ឋសាស្រ្ត​ ជា​សេដ្ឋកិច្ច​វិទូ​ជាន់​ខ្ពស់ ។

បច្ចុប្បន្ន​ លោក​មាន​តួនាទី​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ការិយាល័យ​នយោបាយ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​ និងជា​លេខាធិការ​នៃ​គណៈកម្មាធិការ​បក្ស​កុម្មុយនិស្ត​ចិន​ក្រុង​សៀងហៃ​ ។

ឆ្នាំ​ ១៩៧៥ - ១៩៨០​ ជាបុគ្គលិក​​គ្រប់​គ្រង​ឃ្លាំងនៃ​​ក្រុម​លើក​ដាក់​និង​ដំឡើង​ម៉ាស៊ីន​ បុគ្គលិក​ផ្នែក​ផ្គត់​ផ្គង់​ទីផ្សារ​​ ​លេខាធិការរង​នៃ​​គណៈកម្មការ​​បក្ស​នៃ​ក្រុម​​យុវជន​កុម្មុយនិស្តនិយម​​​

ឆ្នាំ​ ១៩៨០ - ១៩៨២ ជានាយក​នៃ​ក្រុមហ៊ុន​​ឧស្សាហកម្ម​បរិក្ខារ​គីមី​ក្រុង​សៀងហៃ​ អ្នក​ទទួល​ខុស​ត្រូវ​នៃ​​គណៈកម្មការ​​​បក្ស​នៃ​ក្រុម​យុវជន​កុម្មុយនិស្តនិយម​​​

    ឆ្នាំ ១៩៨២​ -១៩៨៦​ ជា​លេខាធិការនៃ​គណៈកម្មការ​​បក្ស​នៃ​ក្រុម​​យុវជន​កុម្មុយនិស្តនិយម​​នៃមន្ទីរ​​ឧស្សាហកម្ម​គីមី​ក្រុង​សៀងហៃ​ (ឆ្នាំ​ ១៩៨៣​ -​​ ១៩៨៥​ សិក្សា​នៅ​ថ្នាក់​បរិញ្ញាបត្រ​​រង​នៅ​សកលវិទ្យាល័យ​Fudan)

ឆ្នាំ​ ១៩៨៦​ - ១៩៨៧​ ជា​លេខាធិការរង​នៃ​គណៈកម្មការ​បក្ស​កុម្មុយនិស្ត​ចិន​នៃ​សាលាឧត្តម​សិក្សា​វិជ្ជាជីវៈ​​​ឧស្សាហកម្ម​គីមី​ក្រុង​សៀងហៃ​

ឆ្នាំ ១៩៨៧​ -​ ១៩៨៨​ ជា​លេខាធិការ​នៃ​គណៈកម្មការ​បក្ស​កុម្មុយនិស្ត​ចិន​ និង​ជា​អនុ​ប្រធាន​​នៃ​រោងចក្រ​ស្បែកជើង​កៅស៊ូ​ក្រុង​សៀងហៃ​

(ឆ្នាំ​ ១៩៨៥​ - ១៩៨៧​ សិក្សា​ជំនាញ​​អប់រំ​ផ្នែក​​នយោបាយ​​នៃ​សកលវិទ្យាល័យពេល​​យប់​​នៃសកលវិទ្យាល័យ​គរុកោសល្យ​Huadong​​)

ឆ្នាំ ១៩៨៨​ -​ ១៩៩០​ ជា​​លេខាធិការ​នៃ​គណៈកម្មការ​បក្ស​កុម្មុយនិស្ត​ចិន​​ និង​ជា​អនុ​ប្រធាន​​នៃ​រោងចក្រ​​កៅស៊ូDazhonghua​​ក្រុង​សៀងហៃ​

ឆ្នាំ​ ១៩៩០ -​ ១៩៩១ ជា​លេខាធិការ​រង​នៃ​គណៈកម្មការបក្ស​​នៃក្រុម​យុវជន​កុម្មុយនិស្តនិយម​នៅ​ក្រុង​សៀងហៃ​​​(ទទួល​ខុសត្រូវការចាត់​ចែង​ការ​ងារ​​)

ឆ្នាំ ១៩៩១​ -​ ១៩៩២ ជា​លេខាធិការ​​នៃ​គណៈកម្មការ​បក្ស​​នៃ​ក្រុម​យុវជន​កុម្មុយនិស្តចិន​​​ប្រចាំ​ក្រុង​សៀងហៃ

ឆ្នាំ​ ១៩៩២​ -​ ១៩៩៣ ជា​​​លេខាធិការ​រង​និងអភិបាល​​ស្តីទី​នៃ​ខណ្ឌ​Luwan​ក្រុង​​សៀងហៃ

ឆ្នាំ​ ១៩៩៣​ -​ ១៩៩៥ ជា​​​​​លេខាធិការ​រង​និងអភិបាលខណ្ឌ​​​​Luwan​ក្រុង​​សៀងហៃ

(ឆ្នាំ ១៩៩១ -​ ១៩៩៤  សិក្សា​នៅ​ថ្នាក់​អនុបណ្ឌិត​ផ្នែកទំនាក់​ទំនង​អន្តរជាតិ​​និង​​សេដ្ឋកិច្ច​ពិភពលោក​នៃ​វិទ្យាស្ថាន​សិក្សា​ស្រាវជ្រាវ​អំពី​បញ្ហា​អន្តរជាតិ​នៃ​សកលវិទ្យាល័យ​គរុកោសល្យ​Huadong​ និង​ទទួល​បានបរិញ្ញាប័ត្រអនុបណ្ឌិត​ផ្នែក​សេដ្ឋ​សាស្រ្ត​​​)

ឆ្នាំ​ ១៩៩៥​ -​ ១៩៩៧ ជាអគ្គ​លេខាធិការ​រង​នៃ​សាលា​ក្រុង​សៀងហៃ​ លេខាធិការរង​នៃ​គណៈកម្មការ​បក្សកុម្មុយនិស្ត​ទទួល​បន្ទុក​ការងារ​សេដ្ឋកិច្ច​ចម្រុះ​ក្រុង​សៀងហៃ​ ប្រធាន​និង​លេខាធិការ​ក្រុម​សមាជិក​បក្សកុម្មុយនិស្ត​ចិន​នៃ​គណៈកម្មការ​​ផែនការ​​ក្រុង​សៀងហៃ​ ប្រធាន​ការិយាល័យ​គ្រប់​គ្រង​ទីផ្សារ​មូលប័ត្រ​ក្រុង​សៀងហៃ​

ឆ្នាំ​ ១៩៩៧​ -​ ១៩៩៨ ជា​សមាជិក​អចិន្រ្តៃយ៍​នៃ​គណៈកម្មការ​បក្ស​កុម្មុយនិស្ត​ប្រចាំ​ក្រុង​សៀងហៃ​ និងជា​អគ្គលេខាធិការរង​នៃ​សាលា​ក្រុង​សៀងហៃ​

ឆ្នាំ​ ១៩៩៨​ -​ ២០០២​ ជា​សមាជិក​អចិន្រ្តៃយ៍​នៃ​គណៈកម្មការ​បក្ស​កុម្មុយនិស្ត​ប្រចាំ​ក្រុង​សៀងហៃ​ និងជា​អភិបាលរង​ក្រុង​សៀងហៃ​

ឆ្នាំ​ ២០០២​ -​ ២០០៣ ជា​លេខាធិការ​រង​នៃ​គណៈកម្មការ​បក្ស​កុម្មុយនិស្ត​ប្រចាំ​ក្រុង​សៀងហៃ​ និងជា​អភិបាលរង​​ក្រុង​សៀងហៃ ​

ឆ្នាំ​ ២០០៣​ -​ ២០០៤ ជា​លេខាធិការ​រង​នៃ​គណៈកម្មការ​បក្ស​កុម្មុយនិស្ត​ប្រចាំ​ក្រុង​សៀងហៃ​ និងជា​អភិបាល​ក្រុង​សៀងហៃ

ឆ្នាំ​ ២០០៤​ -​ ២០០៦​ ជា​​លេខាធិការ​រង​នៃ​គណៈកម្មការ​បក្ស​កុម្មុយនិស្ត​ប្រចាំ​ក្រុង​សៀងហៃ​ អភិបាល​ក្រុង​សៀងហៃ​ ​អនុប្រធាន​នៃ​គណៈកម្មាធិការ​រៀបចំ​​​ ​ និង​ជា​ប្រធានប្រតិបត្តិ​នៃគណៈកម្មាធិការ​ប្រតិបត្តិ​នៃ​ពិព័រណ៍​ពិភពលោក​ក្រុង​សៀងហៃ​ឆ្នាំ ២០១០

ឆ្នាំ​ ២០០៦​ -​ ២០០៧​ ជា​លេខាធិការ​ស្តីទី​នៃ​គណៈកម្មការ​បក្ស​​កុម្មុយនិស្ត​ចិន​ក្រុង​សៀងហៃ​ និង​ជា​អភិបាល​ក្រុង​សៀងហៃ​ ​អនុប្រធាន​​ និង​ជា​​អនុប្រធាន​ទី​មួយ​នៃ​គណៈកម្មាធិការ​រៀបចំ​ ​  ទទួល​បន្ទុក​​ជា​ប្រធានប្រតិបត្តិ​នៃគណៈកម្មាធិការ​ប្រតិបត្តិ​​ និង​ជា​ប្រធាន​នៃ​គណៈកម្មាធិការ​ប្រតិបត្តិ​​នៃ​ពិព័រណ៍​ពិភពលោក​ក្រុង​សៀងហៃ​ឆ្នាំ ២០១០

ឆ្នាំ​ ២០០៧​ -​ ២០០៨ ជា​លេខាធិការ​រង​នៃ​គណៈកម្មការ​បក្ស​កុម្មុយនិស្ត​ប្រចាំ​ក្រុង​សៀងហៃ​ អភិបាល​ក្រុង​សៀងហៃ​ ​​អនុប្រធាន​ទី​មួយ​នៃ​គណៈកម្មាធិការ​រៀបចំ​​​ ​ និងជា​​ប្រធាន​នៃ​គណៈកម្មាធិការ​ប្រតិបត្តិ​​នៃ​ពិព័រណ៍​ពិភពលោក​ក្រុង​សៀងហៃ​ឆ្នាំ ២០១០

ឆ្នាំ​ ២០០៨​ -​ ២០១១ ជា​​លេខាធិការ​រង​នៃ​គណៈកម្មការ​បក្ស​កុម្មុយនិស្ត​ប្រចាំ​ក្រុង​សៀងហៃ​ អភិបាល​ក្រុង​សៀងហៃ​ ​​អនុប្រធាន​​នៃ​គណៈកម្មាធិការ​រៀបចំ​​​ ​ និង​ជា​ប្រធានប្រតិបត្តិ​​នៃ​គណៈកម្មាធិការ​ប្រតិបត្តិ​​នៃ​ពិព័រណ៍​ពិភពលោក​ក្រុង​សៀងហៃ​ឆ្នាំ ២០១០

ឆ្នាំ​ ២០១១​ -​ ២០១២ ជា​​​លេខាធិការ​រង​នៃ​គណៈកម្មការ​បក្ស​​កុម្មុយនិស្ត​ប្រចាំ​ក្រុង​សៀងហៃ​ និងជា​អភិបាល​ក្រុង​សៀងហៃ​ 

ឆ្នាំ​ ២០១២​ -​ ២០១៧ ជា​សមាជិក​នៃ​ការិយាល័យ​នយោបាយ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​ និងជា​លេខាធិការ​នៃ​គណៈកម្មការ​បក្ស​កុម្មុយនិស្ត​ចិន​ប្រចាំ​ក្រុង​សៀងហៃ​

ឆ្នាំ​ ២០១៧​ -​ បច្ចុប្បន្ន​  ជា​សមាជិកអចិន្រ្តៃយ៍​​នៃ​ការិយាល័យ​នយោបាយ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​ លេខាធិការ​នៃ​គណៈកម្មការ​បក្ស​កុម្មុយនិស្ត​ចិន​ប្រចាំ​ក្រុង​សៀងហៃ

លោក​ក៏​ជា​សមាជិក​នៃគណៈកម្មាធិការ​​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិនអាណត្តិ​ទី ១៦​ ទី១៧ ​ទី១៨​និង​១៩​ សមាជិក​នៃ​ការិយាល័យ​នយោបាយមជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​អាណត្តិ​ទី ១៨ ​សមា​ជិក​និង​​សមាជិក​អចិន្ត្រៃយ៍​នៃ​ការិយាល័យ​នយោបាយមជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​អាណត្តិ​ទី ១៩ ។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ