ជីវប្រវត្តិសង្ខេបរបស់លោក Zhao Leji
លោក Zhao Leji ភេទប្រុស ជនជាតិហាន កើតនៅខែមីនាឆ្នាំ១៩៥៧ ជាអ្នកក្រុងXi'anខេត្ត Shanxi ចូលបម្រើការងារនៅខែកញ្ញាឆ្នាំ១៩៧៤ ហើយចូលជាសមាជិកបក្សកុម្មុយនិស្តចិននៅខែកក្កដាឆ្នាំ១៩៧៥ ទទួលបានសញ្ញាប័ត្រថ្នាក់អនុបណ្ឌិតនៅសាលាបក្សនៃមជ្ឈិមចិន ។
បច្ចុប្បន្ន លោកមានតួនាទីជាសមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តចិន លេខាធិការនៃគណៈកម្មាធិការត្រួតពិនិត្យវិន័យមជ្ឈិមបក្សកុម្មុយនិស្តចិន និងជារដ្ឋមន្ត្រីក្រសួងចាត់តាំងនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ។
ឆ្នាំ១៩៧៤-១៩៧៥ ជាយុវជនមានចំណេះដឹងនៃក្រុមកុងប៉ា ប្រចាំឃុំ ហឺតុង ស្រុក គុយតឺ ខេត្ត Qinghai
ឆ្នាំ១៩៧៥-១៩៧៧ ជាភ្នាក់ងារព័ត៌មាននៃមន្ទីរពាណិជ្ជកម្មខេត្ត Qinghai
ឆ្នាំ១៩៧៧-១៩៨០ សិក្សាជំនាញទស្សនវិជ្ជានៅផ្នែកទស្សនវិជ្ជានៃសកលវិទ្យាល័យ
ប៉េកាំង ។
ឆ្នាំ១៩៨០-១៩៨២ ជាប្រធានការិយាល័យនយោបាយនៃមន្ទីរពាណិជ្ជកម្មខេត្ត Qinghai គ្រូបង្រៀងនៃសាលាពាណិជ្ជកម្មខេត្ត Qinghai និងលេខាធិការនៃគណៈកម្មការក្រុមយុវជនកុម្មុយនិស្តនិយមនៃសាលា
ឆ្នាំ១៩៨២-១៩៨៣ ជាអនុប្រធាននៃការិយាល័យកិច្ចការអប់រំនៃសាលាពាណិជ្ជកម្មខេត្ត Qinghai ។
ឆ្នាំ១៩៨៣-១៩៨៤ ជាអនុប្រធាននៃការិយាល័យនយោបាយនៃមន្ទីរពាណិជ្ជកម្មខេត្ត Qinghai លេខាធិការនៃគណៈកម្មការក្រុមយុវជនកុម្មុយនិស្តនិយមនៃមន្ទីរ
ឆ្នាំ១៩៨៤-១៩៨៦ ជាលេខាធិការនិងជាប្រធាននៃគណៈកម្មការបក្សកុម្មុយនិស្តចិនប្រចាំក្រុមហ៊ុនលោហៈ អេឡិចត្រូនិចនិងគីមីនៃខេត្ត Qinghai ។
ឆ្នាំ១៩៨៦-១៩៩១ អនុប្រធាននិងជាលេខាធិការរងនៃគណៈកម្មការបក្សកុម្មុយនិស្តចិននៃមន្ទីរពាណិជ្ជកម្មខេត្ត Qinghai ។
ឆ្នាំ១៩៩១-១៩៩៣ ជាប្រធាននិងជាលេខាធិការនៃគណៈកម្មការបក្សកុម្មុយនិស្តចិននៃមន្ទីរពាណិជ្ជកម្មខេត្ត Qinghai (ទទួលបន្ទុកជាប្រធានផ្នែកផ្គត់ផ្គង់ទំនិញដោយ
រដ្ឋាភិបាលនៃខេត្ត Qinghai នៅខែមេសាឆ្នាំ១៩៩២)
ឆ្នាំ១៩៩៣-១៩៩៤ ជាជំនួយការនៃអភិបាលខេត្ត Qinghai ប្រធានមន្ទីរហិរញ្ញវត្ថុនិងជាលេខាធិការនៃគណៈកម្មការបក្សកុម្មុយនិស្តចិននៃខេត្ត Qinghai
ឆ្នាំ១៩៩៤-១៩៩៥ ជាអភិបាលរងខេត្ត ប្រធានមន្ទីរហិរញ្ញវត្ថុខេត្ត និងជាលេខាធិការនៃគណៈកម្មការបក្សកុម្មុយនិស្តចិននៃខេត្ត Qinghai
ឆ្នាំ១៩៩៥-១៩៩៧ ជាអភិបាលរងនៃខេត្ត Qinghai
ឆ្នាំ១៩៩៧-១៩៩៧ ជាអភិបាលរងនៃខេត្ត Qinghai លេខាធិការនៃគណៈកម្មការបក្សក្រុង Xining
ឆ្នាំ១៩៩៧-១៩៩៩ ជាលេខាធិការរងនៃគណៈកម្មការបក្សខេត្ត Qinghai និងជាលេខាធិការនៃគណៈកម្មការបក្សក្រុង Xining
(ឆ្នាំ១៩៩៦-១៩៩៨ សិក្សាថ្នាក់អនុបណ្ឌិតជំនាញរូបិយវត្ថុនិងធនាគារនៃវិទ្យាស្ថានស្រាវជ្រាវថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់នៃបណ្ឌិតសភាវិទ្យាសាស្ត្រសង្គមចិន ពីខែកញ្ញាឆ្នាំ១៩៩៨ដល់ខែមករាឆ្នាំ១៩៩៩ សិក្សានៅវគ្គបណ្តុះបណ្តាលនៃកម្មាភិបាលថ្នាក់ខេត្តនៃសាលាបក្សកុម្មុយនិស្តមជ្ឈិមចិន)
ឆ្នាំ១៩៩៩-២០០០ ជាលេខាធិការរងនៃគណៈកម្មការបក្សខេត្ត Qinghai និងជាអភិបាលខេត្តស្តីទីនៃខេត្ត Qinghai
ឆ្នាំ២០០០-២០០៣ ជាលេខាធិការរងនៃគណៈកម្មការបក្សខេត្ត Qinghai និងជាអភិបាលខេត្ត Qinghai
ឆ្នាំ២០០៣-២០០៣ ជាលេខាធិការនៃគណៈកម្មការបក្សខេត្ត Qinghai និងជាអភិបាលខេត្ត Qinghai
ឆ្នាំ២០០៣-២០០៤ ជាលេខាធិការនៃគណៈកម្មការបក្សខេត្ត Qinghai
ឆ្នាំ២០០៤-២០០៧ ជាលេខាធិការនៃគណៈកម្មការបក្សខេត្ត Qinghai និងជាប្រធាន
គណៈកម្មការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនខេត្ត Qinghai
(ពីឆ្នាំ២០០២ដល់ឆ្នាំ២០០៥ សិក្សាលើជំនាញនយោបាយថ្នាក់អនុបណ្ឌិតនៅសាលាបក្សកុម្មុយនិស្តនៃមជ្ឈិមចិន)
ឆ្នាំ២០០៧-២០០៨ ជាលេខាធិការនៃគណៈកម្មការបក្សខេត្ត Shanxi
ឆ្នាំ២០០៨-២០១២ ជាលេខាធិការនៃគណៈកម្មការបក្សខេត្ត Shanxi និងជាប្រធាន
គណៈកម្មការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនខេត្ត Shanxi
ឆ្នាំ២០១២-២០១៧ ជាសមាជិកការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តចិន
លេខាធិការនៃលេខាធិការដ្ឋានមជ្ឈិមបក្សកុម្មុយនិស្តចិន រដ្ឋមន្ត្រីក្រសួងចាត់តាំងនៃ
គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន
ឆ្នាំ២០១៧- ជាសមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តចិន លេខាធិការនៃគណៈកម្មាធិការត្រួតពិនិត្យវិន័យនៃមជ្ឈិមបក្សកុម្មុយនិស្តចិន និងជារដ្ឋមន្ត្រីក្រសួងចាត់តាំងនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ។