រសៀលថ្ងៃទី១៧ ខែតុលា សមាជបក្សកុម្មុយនិស្តចិនលើកទី១៩បានរៀបចំធ្វើកិច្ចប្រជុំត្រៀមនៅវិមានសភាប្រជាជនចិន។
លោកXiJinpingប្រធានរដ្ឋចិនធ្វើជាអធិបតីក្នុងកិច្ចប្រជុំនេះ។
កិច្ចប្រជុំបានអនុម័តបញ្ជីឈ្មោះនៃគណៈកម្មាធិការត្រួតពិនិត្យសមាសភាពតំណាងដែលមានសាមជិក២២រូប អនុម័តបញ្ជីឈ្មោះនៃក្រុមប្រធានរបស់សមាជដែលមានសមាជិក២៤៣នាក់ ព្រមទាំងអនុម័តលោកឲ្យLiuYunShanជាអគ្គលេខាធិការនៃសមាជបក្សកុម្មុយនិស្តចិនលើកនេះ។ក្រៅពីនេះ កិច្ចប្រជុំបានអនុម័តការចាត់តាំងភារកិច្ចរបស់អគ្គលេខាធិការដ្ឋានតាមរយៈធ្វើការសម្រេចដោយវិធីលើកដៃនៃសមាជបក្សកុម្មុយនិស្តចិនលើកនេះ។
កិច្ចប្រជុំនេះក៏អនុម័តនូវរបៀបវារៈនៃសមាជបក្សកុម្មុយនិស្តចិនលើកទី ១៩ ។ របៀបវារៈនៃសមាជនលើកទី ១៩ គឺ ស្តាប់និងត្រួតពិនិត្យរបាយការណ៍នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី ១៨ ;ត្រួតពិនិត្យរបាយការណ៍ការងារនៃគណៈកម្មាធិការពិនិត្យវិន័យនៃមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី ១៨ ;ពិនិត្យពិភាក្សានិងអនុម័តនូវ《លក្ខចិ្តកៈនៃបក្សកម្មុយនិស្តចិន(វិសោធនកម្ម)》;ជ្រើសតាំងគណៈកម្មាធិការ មជ្ឈិមបក្សកម្មុយនិស្តចិនអាណត្តិទី ១៩ ;ព្រមនិងជ្រើសតាំងគណៈកម្មាធិការពិនិត្យវិន័យនៃមជ្ឈិមបក្សកម្មុយនិស្តចិនលើកទី ១៩ ។