សមាជបក្សកុម្មុយនិស្តចិនលើកទី១៩ជិតនឹងបើកធ្វើនៅថ្ងៃទី១៨ខែតុលាឆ្នាំ២០១៧នៅក្រុងប៉េកាំង ។ ប៉ុន្មានថ្ងៃកន្លងទៅនេះ បញ្ញវន្តប្រទេសមុងហ្គោលីច្រើនរូបបានថ្លែងនៅពេលទទួលបទសម្ភាសន៍ពីអ្នកសារព័ត៌មានវិទ្យុអន្តរជាតិចិនថា ប្រទេសចិនជាកម្លាំងជំរុញការអភិវឌ្ឍពិភពលោកនាពេលបច្ចុប្បន្ន ប្រទេសចិនកំពុងដឹកនាំចរន្តថ្មីនៃការអភិវឌ្ឍពិភពលោក និងជះឥទ្ធិពលទៅលើទូទាំងពិភពលោក ។