ក្រុម​កងកុមារ​ឈានមុខ​នៅខេត្តក្វាងតុង​របស់​ប្រទេសចិន​អបអរសាទរ​សមាជ​បក្ស​កុម្មុយនិស្តចិន​លើកទី១៩​ដោយ​ក្តីសប្បាយ​រីករាយ​
2017-10-13 13:12:55  cri  Web Editor:Sun

     ថ្ងៃទី១២ខែតុលា សកម្មភាពអបអរសាទរសមាជបក្សកុម្មុយនិស្តចិនលើកទី១៩​ដែលរៀបចំដោយគណៈកម្មាធិការការងារខេត្តក្វាងតុងនៃ​ក្រុមកងកុមារ​ឈានមុខ​របស់​ប្រទេសចិន​បាន​ប្រារព្ធ​ឡើង​នៅ​វិមាន​រំលឹក​ Shi​ Xiang​ Yuan ​ក្រុង​ក្វាងចូវ​ក្នុង​បរិយាកាស​ប្រកប​ដោយ​ភាពសប្បាយ​រីករាយ​ ។ គំនូរ​មួយផ្ទាំង​អំពី​តំបន់​ភាគខាងត្បូង​នៃ​ប្រទេសចិន​ដែល​គូរ​ដោយ​សមាជិក​ក្រុម​កងកុមារ​ចំនួន​៤៤នាក់​បាន​បង្ហាញពី​សេចក្តីជូនពរ​ដ៏ស្មោះ​របស់​ពួកគេ​ចំពោះ​ពេលអនាគត​ដ៏ល្អបវរ​របស់​មាតុប្រទេស​សម្រាប់​ធ្វើជា​កាដូជូន​សមាជ​បក្ស​កុម្មុយនិស្តចិន​លើកទី១៩​ដែល​ជិតនឹង​បើក​ធ្វើដ៏​ឆាប់​ខាងមុខនេះ ។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ