កាលពីខែមេសាឆ្នាំ២០១៧នេះ លោកស៊ីជីនភីង អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានរៀបចំធ្វើកិច្ចប្រជុំសន្ទនាជាមួយតំណាងមូលដ្ឋានក្នុងអំឡុងពេលពិនិត្យអង្កេតភូមិភាគស្វ័យតក្វាងស៊ី និស្សិតនៃមហាវិទ្យាល័យជនជាតិក្វាងស៊ីបានធ្វើជាតំណាងចូលរួមកិច្ចប្រជុំនេះ ។ មហាវិទ្យាល័យជនជាតិក្វាងស៊ីនេះដែលត្រូវអគ្គលេខាធិការស៊ីជីនភីងចាត់ទុកថា ជាមហាវិទ្យាល័យដ៏មានឥទ្ធិពលសំខាន់ណាស់នៅភូមិភាគស្វ័យតក្វាងស៊ី ដែលមានឧត្តមភាពធំពីរ គឺជនជាតិនិងតំបន់អាស៊ានក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ បានត្រូវអគ្គលេខាធិការស៊ីជីនភីងកោតសរសើរផងដែរ ។