ព្រឹកថ្ងៃទី២៥ខែកញ្ញា ពិធីសម្ពោធបើកនៃពិព័រណ៍បង្ហាញសមិទ្ធផលទ្រង់ទ្រាយធំអំពីរយៈពេល៥ឆ្នាំនៃការកសាងប្រទេសចិនបានធ្វើឡើងនៅសាលពិព័រណ៍ប៉េកាំង ។ លោក Liu Yunshan សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តចិននិងជាអគ្គលេខាធិការនៃលេខាធិការដ្ឋានមជ្ឈិមចិនបានអញ្ជើញថ្លែងសុន្ទរកថា ហើយប្រកាសបើកកម្មវិធីតាំងពិព័រណ៍នេះផងដែរ ។