ប្រព័ន្ធសារព័ត៌មានប្រពៃណីនៅអាស៊ីមិនទាន់បានឆ្លុះបញ្ចាំងឲ្យបានពេញលេញនូវទិន្នភាពនិងភាពរស់រវើកក្នុងតំបន់នេះនៅឡើយទេ ។ ក្រោមបរិបទនៃកំណែទម្រង់ក្នុងបច្ចុប្បន្នកាល វិស័យសារព័ត៌មានប្រពៃណីបាននិងកំពុងត្រូវផ្លាស់ប្តូរ ហើយសហគមន៍រួមវាសនាអាស៊ីក៏បានក្លាយជាមតិឯកភាពរួមជាបណ្តើរៗ ។ តើប្រព័ន្ធសារព័ត៌មានអាស៊ីត្រូវធ្វើយ៉ាងណាដើម្បីអោយពិភពលោកស្តាប់ឮសំឡេងរបស់ខ្លួន ក៏ដូចជាត្រូវពិពណ៌នាអំពីរឿងរ៉ាវរបស់ខ្លួនដោយរបៀបណានិងត្រូវធ្វើកិច្ចសហប្រតិបត្តិបែបណាដើម្បីផ្តល់ជូនពិភពលោកទាំងមូលនូវទស្សនទានអាស៊ីដែលប្រកបដោយសត្យានុម័តនិងមានភាពគ្រប់ជ្រុងជ្រោយ វាគឺជារឿងដែលពាក់ព័ន្ធដល់អនាគតរបស់អាស៊ី ។