អំពី​កិច្ច​សហប្រតិបត្តិការ​ឡានឆាង-មេគង្គ​
2016-03-21 16:42:09  cri  Web Editor:Sun Lingling

កិច្ច​សហប្រតិបត្តិការ​ឡានឆាង-មេគង្គ​គឺជា​ការហៅកាត់​នៃ​យន្តការ"​កិច្ច​សហប្រតិបត្តិការ​ទន្លេ​ឡានឆាង-មេគង្គ​" ។ ​សមាជិក​នៃ​យន្តការ​នេះ​រួម​មាន​ប្រទេស​ចិន​ មីយ៉ាន់ម៉ា ​ឡាវ​ ថៃ ​កម្ពុជា​និង​វៀតណាម​ ។​ ក្រោម​និម្មាបនកម្ម​ថ្មី​នៃ​ការធ្វើ​សមាហរណកម្ម​ក្នុង​តំបន់​ ប្រទេស​នៅ​តាម​បណ្តោយ​ទន្លេ​ឡានឆាង​និង​មេគង្គ​ត្រូវ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​គឺជា​តម្រូវការ​ចាំបាច់​ក្នុង​ស្រុក​ផង ​ហើយ​ក៏មាន​លក្ខណៈសម្បត្តិ​ដ៏​ប្រាកដ​ប្រជា​និង​ពេញ​លេញ​ផង​ អាច​និយាយ​បាន​ថា​ សមស្រប​នឹង​និន្នាការ​ សមស្រប​នឹង​បំណង​ប្រជាជន​ហើយ​ចាំបាច់​ត្រូវតែ​អនុវត្ត​ផង​ដែរ ។

    នៅ​ខែវិចិ្ឆកា​ឆ្នាំ​២០១៤ ​លោក​ Li​ Ke​qiang ​នាយករដ្ឋមន្ត្រី​ចិន​បាន​ផ្តួច​ផ្តើម​គំនិត​ឲ្យ​បង្កើត​យន្តការ​"សហប្រតិបត្តិការ​ទន្លេ​ឡានឆាង​និង​មេគង្គ"​ក្នុង​សន្និសីទ​អ្នក​ដឹកនាំ​ចិន-​អាស៊ាន​លើក​ទី១៧ ​ដែល​បាន​ទទួល​ការឆ្លើយ​តប​និង​គាំទ្រ​យ៉ាង​សកម្ម​ពី​សំណាក់​ប្រទេស​តាម​បណ្តោយ​ទន្លេ​មេគង្គ ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ