ចំណាប់​អារម្មណ៍​របស់​អ្នកនាង​ធីវ៉ា​នៅ​ថ្ងៃទី​15ខែ​មីនាឆ្នាំ​២០១៦
2016-03-15 16:46:03  cri  Web Editor:Zhai Qianqian

កាលពីម្សិលមិញសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនបានបិទបញ្ចប់​​ហើយនៅថ្ងៃស្អែកសភាប្រជាជនទូទាំងប្រទេសចិននិងបិទបញ្ចប់​​​ដោយឡែកនាងខ្ញុំបានអានអត្ថបទសារព័ត៌មានមួយនៅរសៀលថ្ងៃទី១៥ខែមីនាដែលទាក់ទងទៅនឹងក្រសួងអភិវឌ្ឍន៍លំនៅដ្ឋាននៃសាធារណៈរដ្ឋប្រជាមានិតចិនបានលើកឡើងថា​​តាំងពីចូលឆ្នាំថ្មីប្រពៃណីជាតិចិនមកឃើញថាតម្លៃនៃអចលៈទ្រព្យមានការកើនឡើងគួរឲ្យកត់សម្គាល់ដូច្នេះហើយ​​​ក្រសួងអភិវឌ្ឍន៍លំនៅដ្ឋាននៃសាធារណៈរដ្ឋប្រជាមានិតចិននិងរៀបចំវិធានការណ៍ដើម្បីជៀសវាងកុំឲ្យតម្លៃអចលនៈទ្រព្យមានការកើនឡើងខ្លាំងពេកដែលអាចនិងធ្វើឲ្យមានផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទៅ​​​ហើយខិតខំធ្វើយ៉ាងណាដើម្បីផ្ដល់ភាពជឿជាក់នឹងជំនឿចិត្តជូនប្រជាពលរដ្ឋដែលទាក់ទងទៅនឹងទីផ្សារអចលនៈទ្រព្យ។

ដោយឡែកក្រសួងអភិវឌ្ឍន៍លំនៅដ្ឋាននៃសាធារណៈរដ្ឋប្រជាមានិតចិនបានលើកឡើងបន្តទៀតថានឹងខិតខំកែលម្អរច្បាប់នៃទីផ្សារជួលលំនៅដ្ឋាន​​​នាងខ្ញុំគិតថាចំណុចនេះគឺមានសារៈសខាន់ណាស់សម្រាប់ប្រជាជនគឺដើម្បើផ្ដល់ជូននូវភាពងាយស្រួលនិងសុខសុវត្ថិភាពដល់ប្រជាជនក្នុងការជួលលំនៅដ្ឋាន

នេះបញ្ចាក់ឲ្យឃើញថាថ្នាក់ដឹកនាំលោកតែងតែមានការយកចិត្តទុកដាក់រាល់សុខទុក្ខរបស់ប្រជាជនមិនថាតែប្រជាជនដែលរស់នៅទីក្រុងឬក៏ជនបទនោះទេ។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ