ចំណាប់​អារម្មណ៍​របស់​អ្នកនាង​ធីវ៉ា​នៅ​ថ្ងៃទី​13ខែ​មីនាឆ្នាំ​២០១៦
2016-03-14 10:55:20  cri  Web Editor:Zhai Qianqian

      ​​​ព្រឹកថ្ងៃទី១៣ខែមីនាបើយោងតាមប្រព័ន្ធសារព័ត៌មានមួយចំនួនដែលនាងខ្ញុំបានដឹងទាក់ទងទៅនឹងសន្និបាតលើកទី៤នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនអាណត្តិទី១២បានបើកធ្វើសន្និសីទពេញអង្គលើកទី៣អំពីការងារតុលាការជាន់ខ្ពស់ប្រជាជនចិនរបស់លោកប្រធាន​Zhou​Qiang​និងរបាយការណ៍អំពីការងារសាលាអយ្យាការជាន់ខ្ពស់ប្រជាជនចិនរបស់លោកប្រធាន​Cao​Jianming​ដែលនេះបានធ្វើឲ្យប្រព័ន្ធសារព័ត៌មានក្នុងនិងក្រៅប្រទេសមានការយកចិត្តទុកដាក់យ៉ាងខ្លាំង

​​​ដោយក្នុងនោះលោកប្រធានតុលាការជាន់ខ្ពស់របស់ប្រទេសចិនបានបង្ហាញថានៅក្នុងឆ្នាំថ្មី២០១៦នេះថាត្រូវធ្វើឲ្យកំណែទម្រង់លើរបបយុត្តិធម៌មានភាពស៊ីជម្រៅ​​ជាពិសេសគឺត្រូវជុំរុញទាំងស្រុងចំពោះការសាកល្បងខាងការកំណែទម្រង់ទាំង៤ចំណុចដែលយករបបទទួលខុសត្រូវខាងយុត្តិធម៌ជាស្នូលកែលម្អរបបគួបផ្សំដូចជាការធានាខាងការអនុវត្តមុខងារជាដើម

      ​​​ដែលនេះនឹងធ្វើឲ្យប្រជាពលរដ្ឋមិនថាអ្នកមានជីវភាពធូរធាអ្នកដែលមានជីវភាពមិនសូវធូរធា​​គឺអាចទទួលបាននូវភាពយុត្តិធម៌ទទួលបាននូវភាពពេញលេញនៃសេចក្ដីសុខទំនុកចិត្តនឹងភាពជឿជាក់ជាដើមដែលរដ្ឋាភិបាលចិនតែងតែមានការយកចិត្តទុកដាក់ចំពោះប្រជាជនទូទៅ

ទាក់ទង​ជាមួយ​យើង​ខ្ញុំ