ថ្ងៃទី១២ខែមីនាកិច្ចប្រជុំលើកទី៤នៃមហាសន្និបាតសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនបានរៀបចំធ្វើសន្និសីទពេញអង្គលើកទី៣។នៅថ្ងៃដដែលទេសាភិបាលធនាគារប្រជាជនចិនលោកZhouXiaochuangបានថ្លែងនៅក្នុងសន្និសីទកាសែតនៃសន្និសីទលើកទី៤របស់មហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១២ថាប្រទេសចិនបានអនុវត្តរូបិយវត្ថុដែលមានភាពនឹងនរតែក៏ផ្ដោតសំខាន់ទៅលើភាពរស់រវើកយ៉ាងសមរម្យនៃគោលនយោបាយរូបិយវត្ថុផងដែរមិនត្រឹមតែប៉ុណ្ណោះទេលោកនៅបានថ្លែងបន្តទៀតថាចំពោះគោលនយោបាយរូបិយវត្ថុគឺត្រូវការកែសម្រួលទៅតាមស្ថានភាពជាក់ស្ដែងដោយអនុលោមទៅតាមការស្រាវជ្រាវនិងធ្វើការវិនិច្ឆ័យចំពោះសភាការណ៍សេដ្ឋកិច្ចធ្វើការកែសម្រួលឲ្យទាន់ពេលវេលាទៅតាមការប្រែប្រួលនៃសភាពការណ៍។
នេះសបញ្ចាក់ឲ្យឃើញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំចំពោះជីរភាពរស់នៅរបស់ប្រជាជនពីព្រោះបើនិយាយឲ្យចំទៅប្រសិនបើមានការប្រែប្រួលរូបិយវត្ថុខ្លាំងដូច្នេះនឹងធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជនមានការលំបាកទៅតាមនោះដែរ។
សម្រាប់នាងខ្ញុំគិតថាចំណុចនេះគឺមានសារៈសំខាន់ណាស់ពីព្រោះថាទាក់ទងទៅនឹងជីរភាពរស់នៅរបស់ប្រជាជនចិនមិនថាតែក្នុងប្រទេសឬក៏ក្រៅប្រទេសនោះទេប្រសិនបើមានការប្រែប្រួលរូបិយវត្ថុខ្លាំងដូច្នេះចំពោះការធ្វើជំនួញឬក៏ការប្រកបមុខរបរអ្វីក៏ដោយនឹងមានភាពរាំងស្ទះជាមិនខាន។