ចំណាប់​អារម្មណ៍​របស់​អ្នកនាង​ធីវ៉ា​នៅ​ថ្ងៃទី​11ខែ​មីនាឆ្នាំ​២០១៦
2016-03-11 17:04:06  cri  Web Editor:Zhai Qianqian

​​​    នៅក្នុង​អង្គមហាសន្និបាត​លើកទី៤​នៃ​សភាប្រឹក្សានយោបាយ​ប្រជាជន​ទូទាំង​ប្រទេសចិន​នីតិកាលទី១២​នេះ​ក៏​មាន​ការ​ធ្វើ​កំណែ​ទម្រង់​និង​ផែនការ​អភិវឌ្ឍន៍​ជាច្រើន​ដែលផ្ដោត​សំខាន់​ទៅលើ​សុខទុក្ខ​នឹង​ជីវីភាព​រស់នៅ​របស់​ប្រជាជន។

ហើយ​ឆ្នាំថ្មី​គឺ​ជាឆ្នាំ​គន្លឹះ​នៃ​ការ​ធ្វើកំណែ​ទម្រង់​ឲ្យកាន់តែ​ស៊ីជម្រៅ​ដោយ​គ្រប់ជ្រុង­ជ្រោយ​ហើយ​ក៏​ជាឆ្នាំ​សំខាន់​នៃ​លំនឹង​កំណើន​សេដ្ឋកិច្ច​និង​ការ​កែសម្រួល​រចនាស­ម្ព័ន្ធ​ទៅលើ​វិស័យ​មួយចំនួន​ផងដែរ។

​​​    ក្នុង​រយៈពេលថ្មីៗ​កន្លងទៅនេះ​ទាំង​សារព័ត៌មាន​ក្នុងនឹងក្រៅ​ប្រទេស​គឺ​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​សន្ទរកថា​ដ៏សំខាន់​អំពី​ការ​អភិវឌ្ឍន៍​ទំនាក់ទំនង​រវាង​ត្រើយ​ទាំងសងខាង​ដែល​​លោក​អគ្គលេខាធិការបក្ស​ស៊ី​ជីនភីង​បានថ្លែង​ហើយ​ត្រង់​ចំណុច​នេះ​គឺមានសារសំខាន់​ណាស់​​ពីព្រោះថា​ប្រទេសចិន​គឺ​ជា​ប្រទេសធំ​មាន​ប្រជាជន​ច្រើន​ដូច្នេះ​ប្រសិន​បើមាន​ការ​បង្រួបបង្រួម​មាន​សាមគ្គីភាព​នោះ​និង​ធ្វើ​ឲ្យ​ប្រទេស​រឹតតែ​មានការ​រីកចំរើន​ថែមទៀត​។

​​​    ដោយឡែក​លោក​រដ្ឋមន្ត្រី​ក្រសួង​ការបរទេសចិន​បាន​ថ្លែង​ក្នុងសន្និសីទ​កាសែត​​កាលពី​ប៉ុន្មានថ្ងៃ​មុន​នៅក្នុង​អង្គមហាសន្និបាត​ទាំងពីរ​របស់​ប្រទេសចិន​ថា​ប្រទេសចិន​កំពុង​ដើរ​តាម​ផ្លូវ​ការទូត​បែប​មហាប្រទេស​ដែល​មាន​លក្ខណៈពិសេស​របស់​ប្រទេសចិន​ម្យ៉ាង​វិញទៀត​ទស្សនៈការទូត​របស់​ប្រទេសចិន​គឺមាន​អំណោយផល​ដល់ការ​គាំពារ​សន្តិភាព​ទាំងក្នុងតំបន់​និង​លើ​ពិភពលោក​ផងដែរ​។

    នេះ​សបញ្ចាក់​ឲ្យឃើញ​ពីភាព​សុខក្សេមក្សាន្ត​របស់​ប្រទេសចិន​ក៏ដូចជា​លើពិភព­លោក​​ដែលនេះ​ដោយសារ​មានការ​យកចិត្តទុកដាក់​ក៏ដូចជា​ការប្ដេជ្ញាចិត្ត​របស់​រដ្ឋាភិបាលចិន។

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ