ចំណាប់​អារម្មណ៍​របស់​អ្នកនាង​ធីវ៉ា​នៅ​ថ្ងៃទី​10ខែ​មីនាឆ្នាំ​២០១៦
2016-03-10 17:38:33  cri  Web Editor:Zhai Qianqian

នាងខ្ញុំ​ធ្វើការ​នៅវិទ្យុ​អន្តរជាតិប៉េកាំង​ដែលមាន​ទីស្នាក់ការ​ប្រចាំ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​ជាង​បីឆ្នាំ​មកហើយ​ដូច្នេះ​ទាក់ទង​ទៅនឹង​អង្គមហាសន្និបាតទាំង២​របស់ប្រទេសចិន​នាងខ្ញុំ​ក៏បាន​ដឹង​ច្រើន​គួរសមដែរ។​ជារៀងរាល់ឆ្នាំ​នៅ​ដើម​ខែមីនា​ប្រទេសចិន​តែងតែ​ប្រារព្ធ​ឡើង​នូវ​អង្គ​មហាសន្និបាតទាំង២នេះ ហើយ​រដ្ឋាភិបាលចិន​ក៏តែងតែដាក់​ចេញ​នូវ​គោលនយោបាយថ្មី​ដើម្បី​លើក​កំពស់​កម្រិត​ជីវភាព​រស់នៅ​របស់​ប្រជាជន។

នៅ​ក្នុង​សន្និសីទ​លើកទី៤​នៃមហាសន្និបាត​តំណាង​ប្រជាជន​ទូទាំង​ប្រទេសចិន​នីតិកាលទី១២​បាន​រៀបចំ​នូវ​សន្និសីទ​ពេញអង្គ​លើកទី២ ​ដើម្បី​ស្ដាប់​នឹង​ពិនិត្យ​ពិក្សាអំពី​របាយការណ៍​ការងារ​នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភាតំណាង​ប្រជាជនទូទាំងប្រទេសចិន ។

បើ​តាម​គំនិត​យោបល់​របស់​នាងខ្ញុំ​យល់ថា រាល់​ការងារ​ទាំងឡាយ​ ប្រសិន​បើមានគម្រោង​ហើយ​មុនអនុវត្ត​អ្វីដែលសំខាន់គឺ​ត្រូវ​លើក​យក​មក​ពិគ្រោះ​ពិក្សា​ជាមុន​សិន​មុន​អនុវត្ត​ថាតើ​នៅមាន​ចន្លោះ​ខ្វះខាត​ត្រង់​ចំណុច​ណាខ្លះ គួរតែ​ដោះស្រាយ​ដោយរបៀបណា​ដើម្បី​ទទួល​បាន​ភាព​ជោគជ័យ​ដោយ​មិន​ប៉ះពាល់​ដល់​អ្នកដ៏ទៃ ។

ម្យ៉ាង​វិញទៀត​គឺ​ដើម្បី​ថ្លឹងថ្លែង​អោយ​បាន​ច្បាស់លាស់​ថា តើ​គួរតែ​លើកយក​នូវចំណុចណាខ្លះ ដើម្បី​អនុវត្ត​ទៅ​ធ្វើអោយ​ប្រទេសជាតិ​មានការ​វិវឌ្ឍន៍​ដោយ​រលូន​ប្រជាជន​រស់នៅ​ប្រកបដោយ​សេចក្ដីសុខដុមរមនា។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ