ជារៀងរាល់ឆ្នាំនៅដើមខែមិនា អង្គមហាសន្និបាតទាំងពីររបស់ប្រទេសចិនប្រារព្ធឡើង ។ ឆ្លងតាមរយៈការធ្វើកម្មវិធីនានានៃវិទ្យុមិត្តភាពកម្ពុជាចិនដែលផ្សាយចេញពីរាជធានី ភ្នំពេញ FM៩៦.៥ MHz និង FM១០៥ MHz ដែលផ្សាយចេញពីខេត្តសៀមរាបមានប្រិយមិត្រមួយចំនួនក៏បានដឹងអំពីគោលបំណងនៃការប្រារព្ធឡើងអង្គមហាសន្និបាតទាំង២របស់ប្រទេសចិនហើយក៏បានបញ្ចេញមតិយោបល់ផ្ទាល់របស់ខ្លួនដែលទាក់ទងទៅនឹងអង្គមហាសន្និបាតផងដែរ ចំណែកប្រិយមិត្រមួយចំនួនទៀត មិនបានដឹងទាក់ទងទៅនឹងអង្គមហាសន្និបាតទាំង២របស់ប្រទេសចិន ដូច្នេះនៅក្នុងអំឡុងពេលនៃការប្រារព្ធឡើងអង្គមហាសន្និ-បាតទាំង២របស់ប្រទេសចិនស្ថានីយ៍វិទ្យុមិត្តភាពកម្ពុជាចិន ក៏បានរៀបចំនូវកម្មវិធីផ្សាយផ្ទាល់ពិសេស ដើម្បីបញ្ច្រាបប្រិយមិត្រអំពីអង្គមហាសន្និបាតទាំង២របស់ប្រទេសចិន ហើយសម្រាប់ប្រិយមិត្រដែលចូលរួម ក៏អាចបញ្ចេញពីមតិយោបល់ផ្ទាល់ទាក់ទងទៅនឹងអង្គមហាសន្និបាតទាំង២របស់ប្រទេសចិនរបស់ខ្លួនបានផងដែរ។
បើតាមការសង្កេតរបស់នាងខ្ញុំឃើញថា សម្រាប់ប្រព័ន្ធសារព័ត៌មានបរទេសជាច្រើន គឺមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការកែទម្រង់ទៅលើវិស័យមួយចំនួន ក៏ដូចជា គោលដៅការងាររបស់រដ្ឋាភិបាលដែលបានដាក់ចេញសម្រាប់អភិវឌ្ឍន៍ប្រទេសនៅក្នុងឆ្នាំថ្មីនេះផងដែរ។
ជាពិសេសថែមទៀតនោះ គឺទាក់ទងទៅនឺងតួរលេខនៃវិស័យមួយចំនួនក្នុងប្រទេសចិន ដែលធ្វើឲ្យបណ្ដាប្រទេសក៏ដូចជាប្រព័ន្ធសារព័ត៌មានលើពិភពលោកសកម្មផ្ដោតការយកចិត្តទុកដាក់ផងដែរ ។