ចំណាប់​អារម្មណ៍​របស់​អ្នកនាង​ធីវ៉ា​នៅ​ថ្ងៃទី​8ខែ​មីនាឆ្នាំ​២០១៦
2016-03-08 16:33:18  cri  Web Editor:Sun Lingling

ថ្ងៃនេះ​គឺជា​ថ្ងៃ​ទី០៨​ខែ​មីនា​ឆ្នាំ​២០១៦ ​ហើយ​ថ្ងៃនេះ​គឺជា​ថ្ងៃ​ទី០៦​នៃ​ការប្រារព្ធ​ឡើង​អង្គមហាសន្និបាត​លើក​ទី៤​នៃ​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​នីតិកាល​ទី១២​ផងដែរ។​ចំណែកឯ​អង្គមហាសន្និបាត​លើក​ទី៤​នៃ​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​នីតិកាល​ទី១២​វិញ​គឺ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន។

បើ​យោង​ទៅ​តាម​ប្រភព​ព័ត៌មាន​ដែល​នាងខ្ញុំ​បាន​អានគឺ​នាងខ្ញុំ​ចាប់​អារម្មណ៍​ទៅ​លើ​ប្រសាសន៍​របស់​លោក​ Wang ​Yi​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ចិន​បាន​ថ្លែងថា​ "ក្នុង​នាម​ជា​មហាប្រទេស​ទាំងពីរ​ប្រទេស​ចិន​និង​ប្រទេស​អាមេរិក​មិន​គ្រាន់តែ​មាន​កិច្ចសហប្រតិបត្តិការ​ប៉ុណ្ណោះ​ទេ​ ក្នុងនោះ​ក៏មាន​ជម្លោះ​ដែរ​ ដែល​នេះ​គឺជា​រឿង​ធម្មតា​ហើយ​ពេល​ជួប​ប្រទះ​នូវ​រឿង​បែបនេះ​ភារកិច្ច​ដែល​សំខាន់​ គឺ​ត្រូវ​ប្រឈម​មុខ​ដោយ​ផ្ទាល់​និង​ខិតខំ​ដោះ​ស្រាយ​បញ្ហា ​ពោលគឺ​ត្រូវ​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ព្រម​ពេល​ជា​មួយ​គ្នា​ក៏ត្រូវ​ធ្វើ​ការខ្នះ​ខ្នែង​ ដើម្បី​ធ្វើ​ឲ្យ​ជម្លោះ​និង​ការខ្វែង​គំនិត​គ្នា​ក្លាយ​ទៅជា​កិច្ចសហប្រតិបត្តិការ​វិញ​"ដែលនេះ​នាងខ្ញុំ​យល់ថា​គឺជា​ចំណុច​សំខាន់​មិនថា​ទាក់​ទង​ទៅ​និង​ជីវភាព​រស់នៅ​ ការចង​សម្ព័ន្ធ​មេត្រីភាព​ ឬក៏​រឿង​នយោបាយ​នោះទេ​ ជម្លោះ​ ភាពច្រណែន​ឬក៏​ការប្រកួត​ប្រជែង​តែងតែ​កើតមាន​ ប្រៀប​ដូចជា ​ចាន​ក្នុង​រាវ​ដូច្នោះ​ដែរ ​រាប់​អាន​គ្នា​ស្រឡាញ់​គ្នា​ រស់នៅ​ជាមួយគ្នា​ គង់តែ​រណ្ដំ ​គង់អី​និង​ប៉ះទង្គិច​ ដូច្នេះ​អ្វីដែល​សំខាន់គឺ​ការហ៊ាន​ប្រឈម​មុខ​ ទទួល​ស្គាល់​ការពិត ​រក​ដំណោះស្រាយ​ឲ្យ​បាន​ល្អ ​ទើប​ទទួល​បាន​ការអភិវឌ្ឍន៍។

    ប្រសិន​បើ​គេច​វេស​ពីបញ្ហា​ នោះ​ប្រាកដជា​ធ្វើឲ្យ​មិនមាន​ភាពជោគជ័យ​នោះ​ដែរ​បញ្ហា​គឺ​ប្រៀប​ដូចជា​មេរៀន​ដែល​ធ្វើឲ្យ​យើង​ខិតខំ​ប្រឹងប្រែង​ក្រោកឈរ​ ជម្នះ​នូវ​រាល់​ឧបសគ្គ​នោះ​ទើប​ធ្វើ​ឲ្យ​យើង​ទទួល​បាន​នូវ​ភាពជោគជ័យ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ