ចំណាប់​អារម្មណ៍​របស់​អ្នកនាង​ធីវ៉ា​នៅ​ថ្ងៃទី​7ខែ​មីនាឆ្នាំ​២០១៦
2016-03-08 13:37:11  cri  Web Editor:Zhai Qianqian

កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ ​នាងខ្ញុំ​សង្កេត​ឃើញ​គ្រប់​មជ្ឈដ្ឋាន​ និង​ប្រព័ន្ធ​សារព័ត៌មាន​តំបន់​តៃវ៉ាន់​ គឺបាន​ផ្តោត​ការ​យកចិត្ត​ទុក​ដាក់​​​ខ្ពស់ ​ទៅ​លើការថ្លែងរបស់លោក​ស៊ី​ជីនភីង​ អគ្គលេខាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន ​ និង​ជា​ប្រធានរដ្ឋ​ចិន ​​​ដែលទាក់ទងទៅនឹង​ការ​អភិវឌ្ឍន៍​ទំនាក់​ទំនង​រវាង​ត្រើយ​ទាំង​សង​ខាង ​នៃ​ច្រក​សមុទ្រ​តៃវ៉ាន់​​ នៅក្នុងមហាសន្និបាត​លើក​ទី ៤​ នៃ​សភាតំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​នីតិកាលទី ១២។

ជាពិសេស​ទាក់ទង​ទៅនឹង​គោល​នយោបាយ​ ក៏​ដូចជា​យុទ្ធសាស្ត្រអភិវឌ្ឍន៍​ជាតិ ​៥ឆ្នាំ ទី​១៣ ​ដែល​នេះ​បាន​បង្ហាញ​ពី​ការ​យកចិត្ត​ទុកដាក់​របស់​រដ្ឋាភិបាល​ចិន​ចំពោះ​ប្រជាជន​ទូទាំងប្រទេស​ ពិសេស​ទាក់ទង​ទៅនឹង​ជីវភាព​រស់នៅ​របស់​ប្រជាជន ​ក៏ដូចជា​ការអភិវឌ្ឍន៍​ប្រទេស​ជា​ដើម​។

      នេះ​គឺ​សបញ្ចាក់​ឲ្យ​ឃើញ​ថា​ប្រជាជន​ទូទាំង​ប្រទេស ​នឹង​ទទួល​បាន​នូវ​ជីវភាព​កាន់តែប្រសើរ​ មាន​សុខភមង្គល​ជា​រៀង​ដរាប។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ