កាលពីថ្ងៃទី៥ខែមិនា លោក Li keqiang នាយករដ្ឋមន្ត្រីចិនបានថ្លែងនៅក្នុងរបាយការណ៍ការងាររបស់រដ្ឋាភិបាលចិនថា លោកក៏ដូចជាថ្នាក់ដឹកនាំទាំងអស់នឹងបន្តលើកជ្រោងទង់សន្តិភាព អភិវឌ្ឍន៍ សហប្រតិបត្តិការនិងឈ្នះ-ឈ្នះ អនុវត្តទស្សនៈផ្លូវទូតដែលមានលក្ខណៈពិសេសប្រទេសចិន គាំពារអធិបតេយ្យភាព សនិ្តសុខនិងផលប្រយោជន៍អភិវឌ្ឍន៍របស់ប្រទេសជាតិ ។ ការថ្លែងរបស់លោកបែបនេះគឺប្រៀបដូចជាការលើកទឹកចិត្តក៏ដូចជាការបង្ហាញឲ្យឃើញពីការខិតខំប្រឹងប្រែង យកចិត្តទុកដាក់ដោយមិនងាករេរបស់ថ្នាក់ដឹកនាំចំពោះប្រជាជន។
ដោយឡែកសម្រាប់រូបនាងខ្ញុំ គឺចាប់អារម្មណ៏ទៅលើចំណុចជាច្រើនដែលរដ្ឋាភិបាលចិនមានការយកចិត្តទុកដាក់ទៅលើការត្រៀមបម្រុងដោយពេញលេញដើម្បីជម្នះនូវរាល់ឧបសគ្គនិងដោះស្រាយបញ្ហាឲ្យបានល្អដែលនេះគឺជាចំណុចសំខាន់ ពីព្រោះថា រឿងអ្វីក៏ដោយក៏អាចកើតមានជាយថាហេតុបានដែរ គឺយើងមិនអាចមើលឃើញនៅពេលខាងមុខបានទេ ដូច្នេះជាការចាំបាច់ណាស់ដែលយើងគួរតែត្រៀមរៀបចំក៏ដូចជាត្រៀមប្រឈមនូវរាល់បញ្ហាអ្វីដែលអាចនឹងកើតមានឡើង។
ដោយឡែកក្នុងឆ្នាំនេះភារកិច្ចសំខាន់ដែលថ្នាក់ដឹកនាំយកចិត្តទុកដាក់និងលើកយកមកអនុវត្ត គឺមាន៨ផ្នែក។