ថ្ងៃដែលប្រជាជនចិន ក៏ដូចជាប្រព័ន្ធសារព័ត៌មានបរទេសទន្ទឹងរង់ចាំ ក៏បានមកដល់ហើយ ។ កាលពីព្រឹកថ្ងៃទី០៥ខែមីនានេះ មហាសន្និបាតលើកទី៤នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១២ បានសម្ពោធបើកនៅវិមានសភាប្រជាជន លោកលីខឺឈាំងនាយករដ្ឋមន្រ្តីចិន បានថ្លែងទាក់ទងទៅនឹងរបាយការណ៍ការងាររដ្ឋាភិបាលចិន ព្រមនិងត្រួតពិនិត្យរបាយការណ៍ការងារស្តីពីផែនការជាតិ៥ឆ្នាំទី១៣និងរបាយការណ៍ស្តីពីថវិកាជាតិផងដែរ។
ដោយឡែកនៅក្នុងឆ្នាំថ្មីនេះ រដ្ឋាភិបាលចិនក៏បានលើកឡើងនូវគោលដៅ សំខាន់ ៣ចំណុច ចាំបាច់ត្រូវក្ដាប់ឲ្យជាប់ដែលទី១ ទាក់ទងទៅនឹងការអភិវឌ្ឍ ទី២ទាក់ទងទៅនឹងរចនាសម្ព័ន្ធ ទី៣ទាក់ទងទៅនឹង ពន្លឿនការផ្លាស់ប្ដូររវាងកម្លាំង ចលករថ្មី និងចាស់។ នេះគឺមានន័យថា ចំណុចសំខាន់ទាំង៣ គឺជាចំណុចចំបង ក្នុង ការអភិវឌ្ឍប្រទេស ឲ្យមានការរីកចម្រើន ហើយអ្វីដែលនាងខ្ញុំសង្កេតឃើញក៏ ដូចជា មានការចាប់អារម្មណ៍ជាខ្លាំង គឺការលើកឡើងរបស់អគ្គលេខាធិការ លោកXI Jinping "ភាពសាមគ្គីគ្នា ការខិតខំ ជំនះរាល់ឧបសគ្គ គឺ ដើម្បី សម្រេច ឲ្យបាននូវគោលដៅអភិវឌ្ឍន៍ នៃសេដ្ឋកិច្ចសង្គមក្នុងឆ្នាំថ្មីនេះ "។
ការយកចិត្តទុកដាក់ ក៏ដូចជា ការខិតខំទាំងអស់របស់ថ្នាក់ដឹកនាំចិន គឺដើម្បី ជួយសម្រួល ក៏ដូចជាជួយធ្វើឲ្យ ជីវភាពរស់នៅរបស់ប្រជាជនចិន មានភាពកាន់ តែធូរធា។