ថ្ងៃនេះ គឺជា ថ្ងៃទី២ នៃការ ប្រារព្ធ អង្គមហាសន្និបាត ទូទាំង ប្រទេសចិន លើកទី៤ នីតិកាលទី១២ ដូចដែរ គ្រប់គ្នា បានដឹង ហើយអំពី ការ សម្ពោធ បើក មហាសន្និបាតលើកទី៤នៃ គណៈកម្មការ ទូទាំងប្រទេស របស់ សភាប្រឹក្សានយោបាយ ប្រជាជន ទូទាំងប្រទេសចិនអណត្តិទី១២ នៅវិមានសភាប្រជាជន។
នៅថ្ងៃទី៣ខែមីនានៅវិមានសភាប្រជាជនដោយនៅក្នុងនោះលោក Yu Zhengsheng តំណាងគណៈកម្មាធិការ អចិន្ត្រៃយ៍ នៃសភាប្រឹក្សានយោបាយ ប្រជាជន ទូទាំង ប្រទេស ចិនអណត្តិទី១២ លោក បានធ្វើ សេចក្តីរាយការណ៍អំពីការងារនៅចំពោះអង្គមហាសន្និបាតផងដែរ។ម្យ៉ាងវិញទៀតលោកក៏បានថ្លែងអំពីការជំរុញការធ្វើកំណែទម្រង់ដែលមានលក្ខណៈរចនាសម្ព័ន្ធ។ហើយចំណុចសំខាន់មួយទៀតគឺទាក់ទងទៅនឹងទិសដៅសំខាន់៥ឆ្នាំទី១៣ដែលនេះគឺធ្វើឲ្យប្រព័ន្ធសារព័ត៌ជាតិនឹងអន្តរជាតិមានការយកចិត្តទុកដាក់។
ដោយឡែក សភាតំណាង ប្រជាជន ទូទាំង ប្រទេសចិន នឹង បើកធ្វើ នៅថ្ងៃស្អែកនេះ គឺត្រូវនឹង ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៦ នេះ។
ដូច្នេះ នៅថ្ងៃស្អែក គឺជា ថ្ងៃសំខាន់ មិនថាតែ នាងខ្ញុំ ប្រជាជនចិន ឬក៏ ប្រព័ន្ធសារព័ត៌មាន នោះទេ គឺ សុទ្ធតែ មាន ការ ចាប់អារម្មណ៍ ចង់ដឹងថា តើ នាយករដ្ឋមន្ត្រី ចិន នឹងធ្វើ របាយការណ៍ ការងារ រដ្ឋាភិបាល ទាក់ទិន ទៅនឹង បញ្ហាអ្វីខ្លះ ហើយ ថ្ងៃស្អែក នេះផង ដែរ និង បានដឹង ថាតើ និង មានការ កែប្រែទម្រង់ ទៅលើ វិស័យ អ្វីខ្លះនៅក្នុង ប្រទេស ចិន?
ហើយ ចំពោះ ការងារ គ្រប់រចនាសម្ព័ន្ធ ដែល និង លើក យកមក ដើម្បី អភិវឌ្ឍន៍ ប្រទេសជាតិ មានអ្វីខ្លះ នៅឆ្នាំ២០១៥នេះ?