ថ្ងៃនេះគឺជាថ្ងៃទីមួយនៃការប្រារព្ធឡើង ស្ដីអំពីមហាសន្និបាតលើកទី៤នៃគណៈ កម្មាធិការសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនអាណត្តិទី១២។ ក្រោមការដឹកនាំរបស់រដ្ឋាភិបាលចិននាងខ្ញុំសង្កេតឃើញតាមរយៈការអភិវឌ្ឍន៍កាលពីឆ្នាំកន្លងទៅ គឺមានការរីកចំរើនស្ទើរគ្រប់វិស័យ ។
ដោយឡែកនៅក្នុងឆ្នាំថ្មីនេះទាំងនាងខ្ញុំ ក៏ដូចជាប្រជាជនចិនមិនថាក្នុងឬក៏ក្រៅ ប្រទេស នោះទេ គឺមានការចាប់អារម្មណ៍ចំពោះគណៈកម្មាធិការសភាតំណាងប្រជាជនទូទាំងប្រទេសចិនអាណត្តិទី១២ ដែលបានសម្ពោធបើកកាលពីថ្ងៃទី២៨ខែកុម្ភៈកន្លងផុតទៅ។
ជាពិសេសថែមទៀតនោះ គឺមានការចាប់អារម្មណ៍ពីបណ្ដាសារព័ត៌មានបរទេស ពីព្រោះថា ភាគច្រើនគ្រប់គ្នាសុទ្ធតែដឹងហើយអំពីសេដ្ឋកិច្ចរបស់ប្រទេសចិន ក៏ដូចជាការបើកទូលាយនៃទីផ្សារសេរី ដែលនេះគឺជាភាពទាក់ទាញដល់អន្តរជាតិ។
លើសពីនេះទៅទៀត នាងខ្ញុំក៏ដូចជាប្រជាជនចិនទាំងអស់ ចង់ដឹងថាតើគម្រោងសំខាន់ៗ ដែលគណៈកម្មាធិកាសភាតំណាងប្រជាជនទូទាំងប្រទេសចិន នឹងលើកយកមកពិភាក្សាទាក់ទងទៅនឹងអ្វី? ហើយសម្រាប់ប្រជាជនចិនផ្ទាល់ គឺមានការចាប់អារម្មណ៍ ក៏ដូចជាទន្ទឹងរង់ចាំមើល ថាតើរដ្ឋាភិបាលចិននឹងដាក់ចេញនូវគោលនយោបាយអ្វី ដើម្បីអភិវឌ្ឍន៍ប្រទេសក្នុងឆ្នាំថ្មី២០១៦នេះ ។