ចំណាប់​អារម្មណ៍​របស់​អ្នកនាង​ធីវ៉ា​នៅ​ថ្ងៃទី​២​ខែ​មីនាឆ្នាំ​២០១៦
2016-03-02 15:27:03  cri  Web Editor:Li Zhanjing

នៅថ្ងៃស្អែក គឺជាថ្ងៃទីមួយនៃការប្រារព្ធឡើងស្ដីអំពី មហាសន្និបាតទាំងពីរ របស់ប្រទេសចិន ហើយក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ នាងខ្ញុំសង្កេតឃើញ តាមរយៈសារព័ត៌មានជាច្រើន ក៏ដូចជាប្រជាជនចិន គឺមានការចាប់អារម្មណ៍ ចំពោះ គណៈកម្មាធិការ​​អចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនអាណត្តិទី១២ ដែលបានសម្ពោធបើកកាលពីថ្ងៃទី២៨ខែកុម្ភៈកន្លងផុតទៅ។

  នាងខ្ញុំក៏ដូចជាប្រជាជនចិនទាំងអស់ចង់ដឹងថា តើគម្រោងសំខាន់ៗ ដែលគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន នឹងលើកយកមកពិភាក្សាទាក់ទងទៅនឹងអ្វី?  ហើយសម្រាប់ប្រជាជនចិនផ្ទាល់ គឺមានការចាប់អារម្មណ៍ ក៏ដូចជាទន្ទឹងរង់ចាំមើលថា តើរដ្ឋាភិបាលចិន នឹងដាក់ចេញនូវគោលនយោបាយអ្វី ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិបន្តទៀត ក្នុងឆ្នាំថ្មី២០១៦នេះ។

ដោយឡែក កាលពីឆ្នាំ២០១៥កន្លងផុតទៅ នាងខ្ញុំសង្កេតឃើញពីសកម្មភាពនានា នៃការអភិវឌ្ឍន៍របស់ប្រទេសចិន ដែលបានអនុវត្តក្នុងឆ្នាំចាស់រួចហើយ មិនថា ទាក់ទងទៅនឹងការអភិវឌ្ឍន៍លើវិស័យនានា ឬក៏ការបំបាត់ចោលនូវអំពើពុករលួយជាដើម ដែលនេះធ្វើឲ្យនាងខ្ញុំ ក៏ដូចជាប្រជាជនទាំងអស់ មានសេចក្ដីរំភើប រីករាយចិត្តក្រៃលែង ពីព្រោះថាប្រសិនបើមានការអភិវឌ្ឍន៍ ឬក៏កំណែទម្រង់ផ្សេងៗទៅលើវិស័យមួយចំនួន ដែលអាចជួយកែសម្រូល ក៏ដូចជា ដើម្បីផ្ដល់ភាពងាយស្រួលដល់ជីវភាពនៃការរស់នៅរបស់ប្រជាជន។ ហើយនេះក៏សបញ្ចាក់ឲ្យឃើញផងដែរ អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចិនចំពោះប្រជាជនចិន  លើសពីនេះទៅទៀត    គឺធ្វើឲ្យប្រជាជន ទូទាំងប្រទេសមានជំនឿចិត្ត មានក្ដីសង្ឃឹម មានភាពសប្បាយរីករាយ និងទទួលបានសុខសន្តិភាព។

  ដោយឡែកកាលពីថ្ងៃទី០១ខែមីនា នៅសណ្ឋាគារយូណានប្រចាំនៅទីក្រុងប៉េកាំង បានបើកកិច្ចប្រជុំស្ដីអំពី វេទិកាដើម្បីផ្សព្វផ្សាយអំពីសភាការណ៍ពាណិជ្ជកម្មចិន និងអាស៊ីខាងត្បូងលើកទី៤ និងការនាំចេញនាំចូលនៅខេត្តឃុនមិញលើកទី២៤។

   វេទិកានេះមានការអញ្ចើញចូលរួមពីមន្ត្រីសំខាន់ៗមកពីខេត្តយូណាន និងមន្ត្រី មកពីក្រសួងពាណិជ្ជកម្ម ហើយក៏មានការអញ្ចើញចូលរួមពីបណ្ដាប្រទេសមួយចំនួន ដូចជាអាស៊ី អាស៊ីខាងត្បូង អឺរុប និងអាហ្រ្វិកខាងត្បូងផងដែរ។

  ឆ្លងតាមរយៈវេទិកានេះនាងខ្ញុំសង្ឃឹមថា​ សម្រាប់ពាណិជ្ជករបរទេសជា ពិសេស​ប្រទេសកម្ពុជាផ្ទាល់ នឹងទទួលបានផលប្រយោជន៍ជាច្រើនពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី

ទាក់ទង​ជាមួយ​យើង​ខ្ញុំ